ការបើកដំណើរការជាផ្លូវការរថយន្ត​ Lamborghini Huracán EVO នៅកម្ពុជា

//s6.kh1.co/83/834b6c73c1d344db281dca2d698329e99cffc5ac.jpg
បច្ចេកវិទ្យា

 ០៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ - រថយន្តស្វ័យ័ត Lamborghini រួមគ្នាជាមួយក្រុមហ៊ុនHGB ដែលជាតំណាងចែកចាយផ្តាច់មុខនៃរថយន្ត​ Lamborghini នៅកម្ពុជា បានបើកឲ្យដំណើរការជាផ្លូវការLamborghini Huracán EVO នៅថ្ងៃនេះនៅសណ្ឋាគារសូហ្វីថេលភ្នំពេញ។ វាជាប្រភេទរថយន្តស្ព័រទំនើបសម័យថ្មីV10 ព្រោះតែសមត្ថភាពនិងលក្ខណៈសម្បត្តិរបស់Huracán​​​ ព្រមទាំងកិច្ចសហការនៃការគ្រប់គ្រងថាមវន្តយានយន្ត ជំនាន់ថ្មីនិងថាមវន្តយានយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខណៈពិសេសរបស់Huracán EVO គឺម៉ាស៊ីនLamborghini V10 ចំណុះ៥.២លីត្រដែលត្រូវបានវិវត្ត ដើម្បីផលិតនូវផលិតផលដែលមានថាមពលខ្ពស់ សម្លេងមានអានុភាពជាមួយនិងឧបករណ៍ ដែលគ្រប់គ្រងការហូរចេញចូលហ្គាសដ៏ស្រាលនិងរឹងមាំ ព្រមទាំងប្រព័ន្ធកាត់បន្ថយសម្លេងនឿយហត់ទៀតផង។

គោលដៅរបស់Huracán EVOត្រូវបានបង្ហាញឡើងតាមរយៈការរចនាម៉ូតផ្ទាល់តែម្តងក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺប្រព័ន្ធកាត់បន្ថយសម្លេងនឿយហត់ជាមួយនឹងបច្ចេកវិទ្យាដែលបានឆ្លុះបញ្ចាំងនូវការកើនឡើងនូវសមត្ថភាពថាមពលនិងថាមវន្ត។

ប្រសាសន៍របស់ Sharad Agarwal ដែលជាប្រធាននៃ Lamborghini នៅប្រទេសឥណ្ឌា និងជាប្រធានផ្នែកទីផ្សារបានឲ្យដឹងថា៖

«Huracán EVO បានបង្ហាញឲ្យឃើញច្បាស់នូវនិយមន័យនៃការវិវត្ត ដោយសារយើងឃើញថាវាបានវិវត្តទៅមុខមួយជំហាន ក្នុងបរិបទកំណត់ជាថ្មីនូវផ្នែកនីមួយៗនៃប៉ារ៉ាម៉ែត្រ។ Huracán EVO ផ្តល់ជូនលក្ខណៈពិសេសៗបំផុត ដែលបានទាញយកអារម្មណ៍ម្ចាស់រថយន្ត Lamborghini ហើយបានបង្កើននូវភាពភ្ញាក់ផ្អើលនៅកម្ពុជា។ វាពិតជាងាយស្រួលបើកបរ ហើយផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍បើកបរដែលពោរពេញដោយភាពរហ័សរហួន មិនថានៅក្នុងកាលៈទេសៈ និងទីកន្លែងណាក៏ដោយ។ ដោយហេតុថាអតិថិជនមានការរំពឹងទុកកាន់តែខ្ពស់ទៅលើប្រភេទឡានទំនើប នៅកម្ពុជា Huracán EVO នឹងរួមចំណែកជួយបង្កើតរថយន្តទំនើបឲ្យកាន់តែច្រើនឡើង ដើម្បីតម្រូវការដ៏ក្លៀវក្លានៅក្នុងប្រទេស។» 

Lamborghini Huracán EVO
Lamborghini Huracán EVO

ការវិវត្តនៃបច្ចេកវិទ្យាបង្កើនអារម្មណ៍បើកបរ

ម៉ាស៊ីនរបស់Huracán EVO មានថាមពល៤០សេះ(៤៧០គីឡូវ៉ាត់) ៨០០០rpmជាមួយកម្លាំងបង្វិលជុំ៦០០Nm ត្រូវបានបញ្ជូននៅ ៦៥០០rpm។ Huracán EVO មានទំងន់១៤២២គីឡូក្រាម ដែលមានភាពសមាមាត្ររវាងទម្ងន់ និងថាមពលគឺ ២.២២ គីឡូក្រាម/សេះបង្កើនល្បឿនពី០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹម២.៩វិនាទីនិងពី០ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម៩វិនាទី។​ អ្នកអាចចាប់ហ្វ្រាំងបានពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅ០ ក្នុងរយៈចម្ងាយត្រឹមតែ៣១.៩ម៉ែត្រជាមួយនឹងល្បឿនលឿនបំផុត ដែលលើសពី ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុនLamborghini Dinamica Veicolo Integrata (LDVI)

Huracán   EVO មានផ្តល់ជូននូវចង្កូតLamborghini និង​ប្រព័ន្ធវ៉ិចទ័រកម្លាំងបង្វិលជុំ​ដែលធ្វើការលើកង់បួន។ នៅចំចំណុចកណ្តាលនៃរថយន្តមានលក្ខណៈពិសេសគឺ CPUដែលគ្រប់គ្រងគ្រប់សកម្មភាពថាមវន្តរបស់រថយន្តយ៉ាងពេញទំហឹង ជាមួយប្រព័ន្ធថាមវន្ត ដែលត្រូវបានតំឡើងក្នុងករណីមានការប្រែប្រួល នាពេលខាងមុខ​ក៏ដូចជាសម្រាប់តម្រូវការរបស់អ្នកបើកបរគ្រប់រូបផងដែរ។ ​ទាំងនេះជាភ័ស្តុតាងបង្ហាញពីថាមវន្តនៃការបើកបរដ៏ឥតខ្ចោះ។

Lamborghini Piattaforma Inerziale (LPI) ជាឈុតឧបករណ៍បង្កើនល្បឿន ហើយឧបករណ៍ចាប់សញ្ញាត្រូវបានបំពាក់នៅកណ្តាលទំនាញរបស់រថយន្ត និងបានវិវត្តទៅជាទម្រង់២.០។ ជាមួយនឹងគុណភាពថ្មីនេះវាតាមដាននិងត្រួតពិនិត្យគ្រប់ពេលវេលា នូវសកម្មភាពថាមវន្តនៃយានយន្ត។បង្កើនល្បឿនទាំងខ្សែបណ្តោយ និងទទឹងព្រមទាំងការផ្លាស់ទីគ្រប់រូបភាព។ ចំពោះប្រតិកម្មទៅនឹងម៉ាញ៉េតិចវាបានធ្វើបច្ចុប្បន្នភាព ទៅជាទម្រង់២.០ហើយបានធ្វើការសម្របជារឿយៗ ទៅតាមផលិតផលពីLPI។ ឧបករណ៍ទំនាញថ្មីនិងទំនើបជាមួយនឹងចង្កូតយានយន្តទាន់សម័យ និងវ៉ិចទ័រកម្លាំងបង្វិលជុំទាំងនេះជួយឲ្យកម្លាំងទំនាញ ឲ្យមកប្រមូលផ្តុំតែនៅលើចង្កូតតាមអ្វីដែលចង់បាន។ 

ការអភិវឌ្ឍលើផ្នែកថាមវន្តបើកបរ(LDS)ធ្វើឲ្យរថយន្តអាចបត់បែនបានងាយស្រួល និងរហ័សរហួនជាងមុនជាពិសេសនៅផ្លូវកាច់ជ្រុង ដែលត្រូវការឲ្យមានមុំបត់ទាបបំផុតហើយវាធ្វើការរួមគ្នាជាមួយចង្កូតកង់ក្រោយ ដើម្បីធ្វើឲ្យប្រាកដនូវភាពឆ្លាតវៃក្នុងការបត់បែននៅពេលដែលរថយន្តបើកក្នុងល្បឿនយឺត និងធ្វើឲ្យមានស្ថេរភាពជាអតិបរមានៅពេលដែលរថយន្តបើកក្នុងល្បឿនលឿន នាពេលកាច់ជ្រុងនិងធ្វើឲ្យប្រាកដថាហ្វ្រាំងស៊ីល្អជាពិសេសក្នុងពេលមានអាសន្ន។

កត្តារួមផ្សំបញ្ចូលគ្នាដែលមានលក្ខណៈលេចធ្លោទាំងអស់នេះ​ ជាសមិទ្ធផលថ្មីរបស់ Lamborghini LDVI ក្នុងគោលបំណងបង្កើតរថយន្តទំនើប និងអាចបត់បែនបានយ៉ាងរហ័សរហួនមិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ Huracán EVO មានសមត្ថភាពបង្ហាញទិន្នន័យភ្លាមៗ ហើយពិសេសបំផុតត្រង់អាចដឹងពីគោលបំណងរបស់អ្នកបើកបរបាន ដោយសារការកាច់ចង្កូតហ្វ្រាំងនិងការជាន់ឈ្នាន់បង្កើនឬបន្ថយល្បឿនប្រអប់លេខនិងរបៀបបើកបរដែលដឹងបានតាមរយៈការគ្រប់គ្រងANIMA៖STRADA, SPORT ឬCORSA។

លក្ខណ្ឌខាងក្រៅផ្សេងៗទៀតត្រូវបានកំណត់តាមរយៈការតាមដានសកម្មភាពនិងស្ថានភាពនៃការកាច់ចង្កូត។ព័ត៌មានទាំងអស់នេះត្រូវបានវិភាគនិងដំណើរការដោយLDVI ដែលប្រែសម្រួលពួកវាទៅជាឧបករណ៍សម្រាប់ប្រព័ន្ធថាមវន្តយានយន្ត។សញ្ញាបង្ហាញអ្វីដែលនៅលើផ្លូវឬនៅជិតរថយន្ត“feed forward logic”ត្រូវបានធ្វើឡើងដោយប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្តដែលមានន័យថាពេលនោះរថយន្តមិនត្រឹមតែបញ្ចេញសកម្មភាពអ្វីនោះទេប៉ុន្តែបានជួយរៀបចំរបៀបបើកបរសម្រាប់ផ្លូវខាងមុខ។

នៅក្នុងប្រព័ន្ធគ្រប់គ្រងបែបSTRADA Huracán EVOមានភាពបត់បែនខ្ពស់និងមានមុខងារធ្វើឲ្យអ្នកបើកបរកាន់តែមានអារម្មណ៍រីករាយជាមួយនឹងការបើកបរ។ក្នុងបរិបទកីឡាវិញវាមានមុខងារម្យ៉ាងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយនិងរំភើប។ចំណែកឯប្រព័ន្ធគ្រប់គ្រងបែបCORSAHuracánEVOមានភាពសកម្មនិងបង្កើនក្តីរំភើបដល់អ្នកបើកបរជាពិសេសនៅក្នុងព្រឹត្តិការណ៍សំខាន់ៗនិងរន្ធត់ដូចជាពេលប្រណាំងរថយន្តជាដើម។

Lamborghini Huracán EVO
Lamborghini Huracán EVO

ការរចនា ឧត្តមភាពថាមវន្ត

ការរចនាដ៏ប្លែកកំណត់ពីឧត្តមភាពថាមវន្តនិងការអភិវឌ្ឍលើផ្នែកថាមវន្តបើកបររបស់Huracán EVO។កាងមុខថ្មីផ្តល់ឱ្យរថយន្តមានរាងទាបនិងភាពជឿជាក់ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺគម្របខាងមុខរួមនឹងស្លាបធានានូវប្រសិទ្ធិភាពថាមវន្ត។ការស្រូបខ្យល់បានច្រើនជាងមុនក្នុងរូបរាងYpsilonជាការរចនាពិសេសរបស់Lamborghini។

ពីជំហៀងរបស់Huracán EVOបង្ហាញពីបង្អួចរាងឆកោនរបស់Lamborghiniជាមួយនឹងកង់រចនាស្រូបខ្យល់ថ្មី។

ថាមពលនិងថាមវន្តនៃHuracán EVOភាគច្រើនស្ថិតនៅផ្នែកខាងក្រោយនៃរថយន្ត។ដោយសាររថយន្តមានទំហំធំទូលាយប្រព័ន្ធកាត់បន្ថយភាពហត់នឿយត្រូវបានបំពាក់នៅកាងមុខនៃរថយន្ត។រន្ធដែលនៅផ្នែកខាងលើនៃផ្នែកខាងក្រោយរបស់រថយន្តផ្តល់លំហូរខ្យល់ល្អប្រសើរជាងមុនបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពថាមវន្តរបស់រថយន្ត។

សមត្ថភាពថាមវន្តរបស់Huracán EVOបន្តជាមួយនឹងផ្នែកក្រោមដែលត្រូវបានគេអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធិភាពថាមវន្ត៖ការរចនាថាមវន្តរួមគ្នាថ្មីរបស់​ Huracán EVOធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាពថាមវន្តជាងមុនប្រាំដងធៀបនឹងHuracánជំនាន់ដំបូង។

ចំណុចតភ្ជាប់

ថាច់ស្គ្រីនHMIទំហំ៨.៤ នៅលើប៊ូតុងStartធ្វើឲ្យមានភាពងាយស្រួលដល់ដៃអ្នកបើកបរក្នុងការបើកបរ។សម្ភារៈបរិក្ខាក្នុងរថយន្តរួមមានកៅអីសីតុណ្ហភាពនិងប្រព័ន្ធLDVIហើយក៏មានបំពាក់នូវព័ត៌មាននិងការកំសាន្តដូចជាApple CarPlay ដែលភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូនដែលអាចបញ្ជារដោយសម្លេងទៅកាន់Siriទៅលើផែនទីកម្មវិធីវិទ្យុនិងការចាក់ចម្រៀង។

បំពាក់បន្ថែមនូវប្រព័ន្ធកាមេរ៉ាពីរដែលបង្ហាញនៅលើអេក្រង់ថាច់ស្រ្គីនដែលផ្តល់ឲ្យនូវបច្ចេកវិទ្យាដ៏ទំនើបគឺអ្នកអាចថតនិងវិភាគបាន។អង្គផ្ទុកទិន្នន័យដែលមានគុណភាពខ្ពស់ក៏មានផ្តល់ជូនផងដែរ។

ពណ៌តែមនិងLamborghini Ad Personam

Huracán EVO បានបង្ហាញខ្លួននៅក្នុងArancio Xanto។វាតំណាងអោយLamborghiniស៊េរីថ្មីដែលមានពណ៌បួនជាន់។កាំ២០ Aesirថ្មីភ្ជាប់ជាមួយនឹងកង់Pirelli P Zero។

បើនិយាយពីផ្នែកខាងក្នុងHuracán EVO ជារថយន្តដ៏ប្រណិតសម្រាប់អ្នកបើកបរ។លក្ខណៈពិសេសគឺខាងក្នុងជាការរចនាកូនកាត់EVOនិងAlcantaraបំពាក់ដោយស្បែកDryopeពណ៌ទឹកក្រូចសាកសមនឹងពណ៌របស់តួឡាន។

តែមស្ព័រ និងលក្ខណះឆើតឆាយមានពីរពណ៌និងបំពាក់ដោយកម្រាលស្ព័រAlcantara។សម្ភារៈដែលមានទម្ងន់ស្រាលដូចជាCarbon Forged CompositesនិងCarbon Skinគឺមានជូនតាមសំណើរលើសពីនេះមានពន្លេចដោយភ្លើងព័ទ្ធជុំវិញក្នុងឡាន។

ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅរបស់Huracán EVO ត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាពផ្សេងៗជាមួយនឹងជម្រើសថ្មីដូចជាStyle Packs ធំទូលាយជាមួយនឹងពណ៌ខ្មៅរលោងនិងពណ៌របស់តួរថយន្តក៏ដូចជាកម្មវិធីLamborghini Ad Personam ដែលផ្តល់ឪកាសឲ្យអ្នកបើកបរអាចឆ្នៃLamborghiniរបស់ពួកគេបានតាមចិត្ត៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T