សាហាវបាត់!! Ronaldo ប្រាប់ Dybala ថាត្រូវតែទៅចូលរួមជាមួយ Man UTD ព្រោះហេតុផលនេះ

//s5.kh1.co/a7/a7ca938c27d80451b49b8da46cc77b2d2947ce07.jpg
កីទ្បា

 ០២-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ អតីតកំពូលខ្សែប្រយុទ្ធជួរមុខរបស់បិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានប្រាប់មិត្តរួមក្រុមនៅ Juventus កីឡាករ Paulo Dybala ថាគេត្រូវតែផ្លាស់ទៅកីឡដ្ឋាន Old Trafford ដើម្បីឈ្នះពាននៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Dybala
Ronaldo និង Dybala

ក្រោយការមកដល់ទីក្រុង Turin របស់ Dybala កាលពីថ្ងៃព្រហស្បតិ៍ គេបានសួរយោបល់របស់ Ronaldo ក្នុងក្រុម WhatsApp របស់កីឡាករជុំវិញការផ្លាស់ទៅលេងនៅទឹកដីអង់គ្លេស ជាមួយក្លិប Manchester United។

Dybala មកដល់ទីក្រុង Turin
Dybala មកដល់ទីក្រុង Turin

Ronaldo ត្រូវបានគេដឹងថាបានឯកភាពជាមួយក្លិប Juventus ក្នុងការផ្ទេរ Dybala ទៅលេងនៅ Manchester United ទីដែលរួបគេផ្ទាល់ជោគជ័យខ្លាំងនៅទីនោះ និងបានឈ្នះពានជាច្រើន ក្រោយចំណាយរយៈពេល ៦ឆ្នាំ ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ។

Ronaldo កាលនៅជាកីឡាកររបស់ Man UTD
Ronaldo កាលនៅជាកីឡាកររបស់ Man UTD

អនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Dybala កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយក្លិបសេះបង្កង់ Juventus ចង់ផ្លាស់ប្ដូររូបគេជាមួយខ្សែប្រយុទ្ធរបស់ Man UTD កីឡាករ Lukaku។ យ៉ាងណាមិញ Dybala ក៏ចង់ស្វែងរកកន្លែងថ្មីសម្រាប់អភិវឌ្ឍខ្លួនគេផងដែរ ហើយបើតាមដំបូន្មានរបស់ Ronaldo គឺ Man UTD ជាកន្លែងល្អបំផុតសម្រាប់រូបគេ។

គួរបញ្ជាក់ផងដែរថា Dybala បានចំណាយរយៈពេល ៤រដូវកាលមកហើយជាមួយ Juventus ក្រោយផ្លាស់ពី Palemo ក្នុងឆ្នាំ ២០១៥។ ៤រដូវកាលជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin ខ្សែប្រយុទ្ធមុខស្រស់ Dybala រកគ្រាប់បាល់បាន ៧៨គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៨២ប្រកួត៕

កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T