នោះ! Liverpool បញ្ជូនកីឡាករ ៥រូបមកអង់គ្លេសវិញមុន ព្រោះហេតុផលមួយ

//s6.kh1.co/b7/b72c26890ea53f79d417c5579c4eee121a2b1f55.jpg
កីទ្បា

 ០២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ Liverpool បានបញ្ជូនកីឡាករ ៥រូបពីជំរុំហ្វឹកហាត់នាទីក្រុង Evian មកកាន់ទឹកដីអង់គ្លេសវិញ ក្រោយការត្រឡប់មកវិញពីសំណាក់កីឡាករសំខាន់ៗរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាំទី Alisson Becker និងខ្សែប្រយុទ្ធជួរមុខទាំង ២រូប Roberto Firmino និង Mohamed Salah សុទ្ធតែត្រឡប់ពីការបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន និងបានជួយ Liverpool ឲ្យប្រកួតឈ្នះ Lyon ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ។ ខណៈកីឡាករ Naby Keita និង Xhersen Shaqiri បានជាពីរបួសផងដែរ។

Salah បង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon
Salah បង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon
Firmino បង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon
Firmino បង្ហាញខ្លួនពេលប្រកួតឈ្នះ Lyon

ជាមួយនឹងការត្រឡប់មកវិញរបស់កីឡាករសំខាន់ៗទាំងអស់នេះ កីឡាករវ័យក្មេងដែល Liverpool ទើបនឹងនាំចូលគឺ Sepp van den Berg, Ki-Jana, Yasser Larouci, Adam Lewis ព្រមទាំង Bobby Duncan ក៏ត្រូវបានបញ្ជូនត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញដែរ នេះបើតាម Liverpool Echo។

សូមបញ្ជាក់ថា កីឡាករទាំង ២៩រូបរបស់ Liverpool នៅជំរុំហ្វឹកហាត់ក្នុងប្រទេសបារាំង បាននិងកំពុងរៀងចំខ្លួនដើម្បីប្រកួតដណ្ដើមពានរង្វាន់ Community Shield ទល់នឹងមេឃខៀវ Manchester City នៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Wembley Stadium៕

ប្រភព៖ Mirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T