នេះជាសម្លេងគោក របស់សុវណ្ណរាជ និង មាស សុខសោភា ពេលច្រៀងជាមួយគ្នា ស្តាប់ហើយ បានដឹងបែបណា (មានវីដេអូ)

//s4.kh1.co/0a/0ab941e687dbb5442106e0b5b631263f905fb4e9.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កាណាដា៖ គិតមកដល់ថ្ងៃនេះអស់រយៈពេលជាង៦០ថ្ងៃ ដែលតារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ បានចេញទៅសម្ដែងនៅក្នុងប្រទេស កាណាដា ទទួលបានការគាំទ្រខ្លាំងពីសំណាក់ បងប្អូនខ្មែរ ដែលរស់នៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ក្រៅពីសកម្មភាពសម្ដែងក្នុងប្រទេស កាណាដា នោះ លោក ឆន សុវណ្ណរាជ ក៏បានបង្ហាញរូបភាពជាច្រើនពីដំណើរកម្សាន្តគ្រប់ទិសទីរបស់លោក នៅលើបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងយប់ថ្ងៃ។

តែអ្វីដែលធ្វើឲ្យបណ្ដាហ្វេនៗ របស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ឆន សុវណ្ណរាជ មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ វីដេអូមួយដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ក្នុងបកស្រាយបទចម្រៀងជាមួយនឹងអ្នកនាង មាស សុខសោភា

ក្នុងបទចម្រៀងនោះផងដែរ មានចំណងជើងថា«ស្នេហ៍ឆ្លងវេហា» រួមជាមួយនឹងទេសភាពទឹកជ្រោះនៅពីក្រោយស្ដាប់ហើយពីរោះខ្លាំងមែនទែន បើទោះបីជាបទចម្រៀងមួយនេះបានចេញយូរក៏ពិតមែន តែនៅពេញនិយមដដែល។  

គួរឲ្យដឹងផងដែរថា បើទោះបីជាសកម្មភាពនៅក្នុងវីដេអូនោះ នៅក្នុងប្រទេស កាណាដា ក៏ពិតមែន តែពេលនេះវត្តមានរបស់លោក ឆន សុវណ្ណរាជ បានមកដល់ប្រទេស កម្ពុជា វិញហើយ ព្រមទាំងលោកចូលរួមឡើងសម្ដែង នៅលើឆាកទូរទស្សន៍ហង្សមាស HDTVផងដែរ៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា 
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
មាស សុខសោភាឆន សុវណ្ណរាជ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T