ខ្លាឃ្មុំទឹកកក (Polar bear) គឺជាប្រភេទខ្លាឃ្មុំទឹកកក ដែលរស់នៅជុំវិញប៉ូលខាងជើង ផ្ទុួយទៅវិញ ចំពោះសត្វផេនឃ្វីនគឺរស់នៅ ប៉ូលខាងត្បូង យើងតែងតែលឺគេនិយាយថា ខ្លាឃ្មុំទឹកកក និង ផេនឃ្វីនគឺជាសត្វពីរ ដែលមិនអាចនឹងជួបគ្នាឡើយ ក្នុងជិវិតរបស់ពួកវា។

យ៉ាងណាមិញ KNUT គឺជាខ្លាឃ្មុំទឹកកកមួយក្បាល ដែលកើននៅសួនសត្វមួយកន្លែង ក្នុងប្រទេសអាឡឺម៉ង់ ដែលសួនសត្វមួយនោះមានឈ្មោះថា Berlin Zoological Garden  ដែរជាសួនសត្វដែលមានអាយុជាង ៣០ឆ្នាំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មេរបស់ KNUT បានបោះបង់វាចោល ហើយត្រូវអ្នកថែរក្សាសួនសត្វរើសមកចិញ្ចឹម វាគឺជាខ្លាឃ្មុំទឹកកកដំបូងបង្អស់ ដែលមាននៅក្នុងសួនសត្វ Berlin។ ខ្លាឃ្មុំទឹកកកនេះផងដែរ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន មកទស្សនានៅក្នុងសួនសត្វរបស់អាឡឺម៉ង់ ព្រោះពួកវារស់នៅតែតំបន់ប៉ូលតែប៉ុណ្ណោះ។ នៅថ្ងៃទី ១៩ ខែមិនា ២០១១ បានស្លាប់ក្នុងអាយុ ៤ឆ្នាំ ដោយសារតែលង់ទឹក ក្នុងហាងទឹករបស់វា មូលហេតុដែលបណ្ដាលឲ្យវាលង់ទឹកនោះ គឺដោយសារតែជំងឺរលាកខួរក្បាលរបស់វាធ្វើទុក។

យ៉ាងណាមិញ ដោយសារតែមានមនុស្សជាង ៦០០០ពាន់នាក់បាន អំពាវនាវចង់ឃើញ KNUT ក្រុមការងាររបស់អាឡឺម៉ង់ បានបង្កើតនូវ ខ្លាឃ្មុំទឹកកក KNUT ថ្មីមួយដែលបានដាក់តាំងនៅសួនសត្វ Berlin ជាថ្មីម្ដងទៀត។ ដោយយកគ្រោងឆ្អឹងរបស់វា មកដាក់សាច់សិប្បនិមិត្ត និងមុខមាត់របស់វា បានយកចេញពីសរមន្ទីរប្រវត្តិសាស្រ្ដ ដែលបានថែរក្សាទុក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ខ្លាឃ្មុំទឹកកកមួយនេះ?







































កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]