អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានបើកការពិភាក្សាជាមួយក្លិប Sporting Lisbon ក្នុងការនាំយកខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes មកកាន់កីឡដ្ឋាន White Heart Land។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពមួយពីប្រទេសព័រទុយហ្គាល់បានប្រាប់សារព័ត៌មាន Sky Sports ថាអ្នកតំណាងរបស់ក្លិបជើងឯករង UEFA Champions League បានជួបជាផ្លូវការជាមួយខាង Sporting Lisbon នៅទីក្រុង Lisbon រួចហើយកាលពីថ្ងៃព្រហស្បតិ៍។
ការពិភាក្សាស្ថិតនៅចំណុចចាប់ផ្ដើនៅឡើយ ប៉ុន្តែ Fernandes ស្ថិតនៅជម្រើសទីពីរនោះទេសម្រាប់អ្នកចាត់ការទូទៅ Spurs លោក Maurico Pochettino ខណៈគោលដៅចម្បងរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ គឺខ្សែបម្រើរបស់ Real Madrid កីឡាករ Giovani Lo Celso។
គួរបញ្ជាក់ផងដែរថា ប្រធានក្រុមរបស់ Sporting Lisbon កីឡាករ Bruno Fernandes កំពុងតែស្ថិតនៅក្នុងការអន្ទងចង់បានរបស់ក្លិបបិសាចក្រហម Manchester Untied ដោយក្លិបមានមូលដ្ឋាននៅទីក្រុងមួយនេះធ្លាប់បានដាក់សំណើផ្លូវការសុំទិញ Fernandes ម្ដងហើយ តែត្រូវ Sporting Lisbon បដិសេធព្រោះមិនត្រូវរឿងតម្លៃ៕
ប្រភព៖ Sky Sports