មួយជើងផ្គាប់ចាន ដួលដូចដើមឈើរលំ!! គុនខ្មែរវ័យក្មេង ប៊ុន សុធា ភ្លាត់ស្នៀតសន្លប់ ចាញ់ថៃត្រឹមទីកទី 3 (មានវីដេអូ)

//s5.kh1.co/10/104426065b60e4600c379e9da925c3e9dc37c275.jpg
កីទ្បា

 ០២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកឆេមពាន របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពី ថ្ងៃអាទិត្យ កីឡាករគុនខ្មែរវ័យក្មេង ប៊ុន សុធា បានប្រកួតចាញ់កីឡាករថៃ យ៉តភីឈិត ដោយភ្លាត់ស្នៀត ត្រូវកីឡាករថៃ ទាត់ផ្គាប់ចាន ធ្វើឲ្យសន្លប់ក្នុងទឹកទី ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ យ៉តភីឈិត ឈ្នះការប្រកួត
កីឡាករថៃ យ៉តភីឈិត ឈ្នះការប្រកួត

ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មានទេ ដោយព្យាយាមស្ទាបស្ទង់តាមលក្ខណៈបច្ចេកទេស ដោយសិស្សគុន មកពីក្លិបក្រសួងការពារជាតិ ប៊ុន សុធា បានព្យាយាមទាត់ចូលក្រោម ខណៈកីឡាករថៃព្យាយាមទាត់ខាងលើ។ ចូលមកទឹកទី២ ប៊ុន សុធា នៅតែបន្តទាត់ជើងក្រោម ធ្វើឲ្យកីឡាករថៃទន់ជន្ទល់ និងត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង។ យ៉ាងណាមិញ នៅពាក់កណ្ដាលទឹកទី៣ ប៊ុន សុធា បានភ្លាត់ស្នៀត ដោយត្រូវកីឡាករថៃ ទាត់ផ្គាប់ចាន ចូលកញ្ជឹងក និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗ៕

ចង់ដឹងថាការប្រកួតនោះ កីឡាករទាំងពីរ ទាត់គ្នាសាហាវយ៉ាងណានោះ សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T