ណាក់ ស្រីណា ត្រៀមពាំនាំសម្លៀកបំពាក់ប្រពៃណីខ្មែរទៅបង្អួត លើឆាកអន្តរជាតិ ខាងមុខនេះ!

//s4.kh1.co/9a/9aa8143b04484103c61b3fc11f8535e4cdda674e.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះតារាសម្ដែង និងជាតារាបង្ហាញម៉ូតស្រី កញ្ញា ណាក់ ស្រីណា បានឈរឈ្មោះតំណាងប្រទេស កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss United Nation International Pageant » ប្រចាំឆ្នាំ២០១៩ ក្នុងប្រទេស កាណាដា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីមហាជន។
 ក្នុងនោះផងដែរ គេឃើញថាកញ្ញា ណាក់ ស្រី​ណា និងក្រុមការងារមានភាពមមាញឹកខ្លាំងមែនទែនក្នុងការរិះរកនឹកច្នៃម៉ូត ទុកសម្រាប់ក្នុងការប្រកួតប្រជែងនាពេលខាងមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងនោះផងដែរ តារាសម្ដែងស្រីរាងស្រឡូនកញ្ញា ណាក់ ស្រីណា របស់ប្រទេស កម្ពុជា ក៏បានបង្ហាញពីសម្លៀកបំពាក់របស់ខ្លួន ត្រៀមសម្រាប់ក្នុងការបង្អួតទៅលើឆាកអន្តរជាតិ មើលស្រស់ស្អាតខ្លាំងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរសមសួនជានារីខ្មែរតែម្ដង ។
 គួរឲ្យដឹងផងដែរ មុនពេលដែលកញ្ញា ណាក់​ ស្រីណា ចេញទៅប្រកួតនោះ នាងក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា នាងនឹងព្យាយាមខំប្រឹងឲ្យអស់ពីសមត្ថភាព ថែមទាំងបង្ហាញស្មារតីយ៉ាងមោះមុត ក្នុងការបើកបង្ហាញពីវប្បធម៌ ដ៏ស្រស់ផូផង់របស់កម្ពុជានៅពេលខាង ខាងមុខនេះផងដែរ៕ 
តោះដើម្បីច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា 
ណាក់ ស្រីណា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T