ចូលរួមអបអរ រិន សាវេ៉ត ភ្ជាប់ពាក្យជាមួយអនាគតភរិយាថ្មី ព្រឹកនេះ!

//s4.kh1.co/37/379dd8085a2e4369373b4614fa64fabfec56ed4a.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោករិន សាវ៉េត បានបាត់បង់ភរិយាជាទីស្រលាញ់អស់ពេលជាង២ឆ្នាំមកហើយ ខណៈបន្សល់ទុកនូវកូនប្រុសម្នាក់ដែលត្រូវមើលថែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនាព្រឹកមិញនេះមានការភ្ញាក់ផ្អើល ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានសម្រេចចិត្តយកភរិយាថ្មី ចូលរោងភ្ជាប់ពាក្យនាព្រឹកនេះ ក្រោយបានធ្វើការសុំចិត្តកូនប្រុសដើម្បីមើលថែកូនលោក។

តាមរយៈកម្មវិធីដ៏អធិកអធមមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបយ៉ាងខ្លាំង ដែលស្ងាត់ៗលោកក៏បានបង្ហាញមុខអនាគតភរិយាថ្មី នៅក្នុងរោងជ័យបែបនេះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះឃើញថា លោកនិងអនាគតភរិយាបានធ្វើការតែងខ្លួនក្នុងឈុតបុរាណយ៉ាងស្អាតៗ សាកសមនឹងគ្នាយ៉ាងខ្លាំង។

ទន្ទឹមនឹងដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមអបអរដល់លោក ដែលទទួលបានមនុស្សម្នាក់ដែលស្រលាញ់ និងអាចមើលថែលោក ក៏ដូចជាកូនប្រុសរបស់ខ្លួនបាន ក្រោយភរិយាស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោករិន សាវ៉េត  និងកូនប្រុស
លោករិន សាវ៉េត  និងកូនប្រុស
លោករិន សាវ៉េត  និងកូនប្រុស
លោករិន សាវ៉េត និងកូនប្រុស
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
លោករិន សាវ៉េត ភ្ជាប់ពាក្យព្រឹកនេះ
រិន សាវ៉េត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T