MV បទចម្រៀង«What you wanna do» របស់ទេព បូព្រឹក្ស​ មិនចាញ់បរទេសប៉ុន្មានទេ! (មានវីដេអូ)

//s4.kh1.co/68/6878303aea5626a3d8e43f1fb9782f01478087a0.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី កញ្ញទេព បូព្រឹក្ស ជាតារាចម្រៀងស្រីដ៏ពេញនិយមមួយរូប ហើយតែងតែមានអ្វី ដែលប្លែកភ្នែក ជាចំណីអារម្មណ៍ សម្រាប់ហ្វេនៗជានិច្ច តាមរយៈបទចម្រៀង ក៏ដូចជាស្ទាយ៍សម្លៀកបំពាក់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុ​ននេះ ទេព បូព្រឹក្ស បានបង្ហោះរូបភាព ជាច្រើនសន្លឹកនៃឈុតក្រៅឆាក បង្ហាញពីសកម្មភាពការថតMV បទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា«What you wanna do» ដែលជាការរៀបចំផ្ទាល់របស់នាងតែម្ដង ថែមទាំងមើលទៅខុសប្លែកពីបទមុនៗ ធ្វើឲ្យហ្វេនៗគ្រប់គ្នា ទន្ទឹងរង់ចាំ ចង់មើលនូវវីដេអូបទចម្រៀង ពេញជាផ្លូវការគ្រប់គ្នា។

ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ​ដោយសារតែមាន ការសំណូមពរច្រើនពីទស្សនិកជន តារាចម្រៀងស្រីគួរឲ្យស្រលាញ់រូបនេះ បានបង្ហោះវីដេអូជាផ្លូវការ នៃបទថ្មីនោះក្នុងបណ្ដាញសង្គម។ ក្នុងវីដេអូនោះដែរ គេឃើញថា មានភាពទាក់ទាញយ៉ាងខ្លាំង មិនចាញ់បរទេសប៉ុន្មានទេ ទាំងប្លង់ថត និងការរៀបចំខ្លួន។

 ជាពិសេស ទេព​ បូព្រឹក្ស លេងទឹកមុខសាកសម នឹងបទចម្រៀងមួយបទនេះបានយ៉ាងល្អ អមដោយចង្វាក់ភ្លេង ដ៏ពិរោះរណ្ដំទៀតនោះ ធ្វើឲ្យហ្វេនៗ មិននឹកស្មានដល់ថា ជាកូនខ្មែរពោរពេញដោយស្នាដៃល្អ មិនចាញ់ជាតិសាសន៍ដទៃបែបនេះសោះ។  ​

ទន្ទឹមនឹងនេះដែរ គេឃើញថា សន្ទុះនៃការគាំទ្របទចម្រៀងថ្មីនេះ មានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យ ដោយគ្រាន់តែវីដេអូនោះ ត្រូវបានបង្ហោះមិនទាន់បានប៉ុន្មានផង មានការចុចLike និងចែករំលែកតៗគ្នា ពេញបណ្ដាញសង្គមតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារវីដេអូខាងក្រោម៖

ទេព​ បូព្រឹក្ស 
ទេព​ បូព្រឹក្ស 
ទេព​ បូព្រឹក្ស 
ទេព​ បូព្រឹក្ស 
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
ឈុតឆាកក្នុងបទនោះ
វីដេអូបទចម្រៀងបទ«What you wanna do»
ទេព បូព្រឹក្ស
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T