ត្រៀមៗ! កម្មវិធី «ពិព័រណ៍នារីលើកទី២» នឹងធ្វើឡើងនៅថ្ងៃទី៩-១០-១១ ខែសីហា ២០១៩ នេះហើយ ជាមួយនឹងការបញ្ចុះតម្លៃ និងថែមជូនកាដូជាច្រើន! (មានវីដេអូ)

//s6.kh1.co/be/be305aaa0b36e357da041693ae5fcbb8bf6d0ad0.jpg
សង្គម

 ០២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី ៩-១០-១១ ខែសីហា ឆ្នាំ ២០១៩ នេះ «Ladies' Fair» សហការជាមួយក្រុមហ៊ុនជាច្រើន នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតផលថ្មីៗយ៉ាងសម្បូរបែប ជាពិសេសគឺសម្រាប់ស្រ្តីតែម្តង ដែលរួមមានដូចជា សម្លៀកបំពាក់ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។
ដោយកម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅផ្សារទំនើប Aeon Mall Phnom Penh ជាន់ផ្ទាល់ដី ដែលមានឈ្មោះថា «ពិព័រណ៍នារីសម័យថ្មី»«Ladies' Fair» ដែលជាឱកាសពិសេសសម្រាប់អតិថិជន ដែលចូលចិត្ត និងកំពុងស្វែងរកទំនិញថ្មីៗជាមួយតម្លៃពិសេសៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍នារីសម័យថ្មីលើកទី២
ពិព័រណ៍នារីសម័យថ្មីលើកទី២

ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញមកចូលរួមបានដោយសេរី ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោ ២:០០ រសៀល ហើយ «សន២រ» ក៏នឹងមានការចែកជូនភេសជ្ជៈ ៥០០ កែវ ដោយឥតគិតថ្លៃផងដែរ ខណៈ The First Man នឹងត្រៀមចែកម៉ាសបិទមុខរហូតដល់ ១០០ សន្លឹកទៀតផង។

សន២រ ផ្តល់ជូនភេសជ្ជៈឥតគិតថ្លៃ
សន២រ ផ្តល់ជូនភេសជ្ជៈឥតគិតថ្លៃ

ផលិតផលដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់នោះរួមមានដូចខាងក្រោម៖

  1. បញ្ចុះតម្លៃចាប់ពី ២០-៨០% ពីផលិតផល The First Man
  2. ការចែកជូនឈុតពង្រីកដើមទ្រូងដោយឥតគិតថ្លៃពី Bela Shop
  3. ទទួលបានសៀវភៅ ១ ក្បាល ក្រោយចំណាយអស់ចាប់ពី ២៥ ដុល្លារឡើងទៅ នៅស្តង់ Dj Nana។
  4. បញ្ចុះតម្លៃរហូតដល់ ៧០% ពី Under Amour, PDM Closet, GBS Luggage
  5. ទិញ១ ថែម១ ព្រមទាំងបញ្ចុះតម្លៃ ២០-៣០% ចំពោះផលិតផលរបស់ CHARLOTTE CHIC និង Sara Waist Trainer
  6. ទិញ ២ ថែម ១ ចំពោះផលិតផល Pinchi Fiber
  7. បញ្ចុះតម្លៃ ១០%លើផលិតផលគ្រប់មុខ នៅហាង Momo by Sreymom
  8. បញ្ចុះ ៣០-៥០% ចំពោះផលិតផល Nasa Cosmictic, Ginger Shampoo និង Daisy Cambodge Swimwear
  9. បញ្ចុះតម្លៃ ២០% Paris Optic Peach Cambodia និង Miss Bora
  10. បញ្ចុះតម្លៃ ២០% ពី Naniya Anne
  11. បញ្ចុះតម្លៃ ១០% ពី Karimah Comestic Trading
  12. បញ្ចុះតម្លៃយ៉ាងធំពី Grab ពេលជិះមកពីកម្មវិធីវិញ។
ការបញ្ចុះតម្លៃពិសេសក្នុងពិព័រណ៍នារីលើកទី២
ការបញ្ចុះតម្លៃពិសេសក្នុងពិព័រណ៍នារីលើកទី២
ការបញ្ចុះតម្លៃពិសេសក្នុងពិព័រណ៍នារីលើកទី២
ការបញ្ចុះតម្លៃពិសេសក្នុងពិព័រណ៍នារីលើកទី២

ជាមួយកម្មវិធីនេះ អតិថិជនក៏នឹងមានឱកាសដឹងពីតម្លៃ និងប្រៀបធៀបគុណភាពរបស់ផលិតផលនីមួយៗដែលមានដាក់តាំងបង្ហាញផងដែរ ព្រមជាមួយចំណេះដឹងពីរបៀបផាត់មុខ ដែលមានការពន្យល់ណែនាំពីអ្នកជំនាញល្បីៗ។ លើសពីនេះថែមទៀត អ្នកនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗពីស្តង់ចំនួន ៦០ នៅក្នុងកន្លែងតែមួយ។ ហើយសម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងចង់ដាក់តាំងលក់ផលិតផល និងផ្សព្វផ្សាយសេវារបស់ខ្លួន នេះជាឱកាសដ៏ល្អក្នុងការណែនាំឱ្យអតិថិជនបានស្គាល់កាន់តែច្បាស់។ តួយ៉ាងអ្នកអាចទាក់ទាញអតិថិជនថ្មីៗ ដោយគ្រាន់តែផ្ដល់នូវផលិតផលឱ្យអតិថិជនបានសាកល្បងប្រើ ជាមួយនឹងប្រូម៉ូសិនពិសេសៗ។

គួរបញ្ជាក់ផងដែរថា ឱកាសនេះមិនមានច្រើនទេសម្រាប់ផលិតផលខាងក្រៅ ដែលអាចយកមកដាក់លក់នៅផ្សារទំនើប Aeon Mall Phnom Penh។ ហេតុដូច្នេះហើយសម្រាបអ្នកជំនួញ ដែលមានផលិតផលចង់ដាក់លក់ ឬដាក់តាំងឱ្យសាធារណជនស្គាល់ គួរតែប្រញាប់រួសរាន់ទាក់ទងទិញស្តង់ ដើម្បីរកបានដៃគូចែកចាយធំតូចជាច្រើនទៀត។

Ladies' Fair ធ្វើឡើងដោយក្រុមហ៊ុន 360 Event ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការរៀបចំពិព័រណ៍នានាតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ជាក់ស្ដែងក្រុមហ៊ុននឹងបន្តរៀបចំពិព័រណ៍សំខាន់ៗជាច្រើនទៀតដូចជា «ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០១៩» នៅ Aeon Mall Sensok City និង «Beauty Fairs» លើកទី៥ ដែលរៀបចំនៅថ្ងៃទី ២៥-២៦ -២៧ តុលា ២០១៩ នៅ The Heritage Walk ខេត្តសៀមរាប។

បើមានចំណាប់អារម្មណ៍ចង់កក់ស្តង់ សូមទាក់ទង៖

  1. Email៖ [email protected]
  2. លេខទូរសព្ទ៖ 011 469 959 / 010 514 143
  3. Facebook៖ Ladies' Fair Cambodia
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T