ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ គណនីហ្វេសប៊ុកផ្លូវការរបស់សម្ដែងស្រីស៊ិចស៊ី អ្នកនាង ឆៃលី ដាឡែន និងជាអតីតដៃគូចម្រៀងលោក អេឡិច ចិត្រា បង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍មួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថារថយន្តរបស់ អ្នកនាង ឆៃលី ដាឡែន ត្រូវបានយុវជនដែលមិនស្គាល់ បានជិះក្នុងល្បឿនយ៉ាងលឿន គេចពីឡាន ប្រមូល សម្រាមមកបុករថយន្តរបស់នាង ដែលចតឈប់មួយកន្លែង ធ្វើឲ្យខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងតែម្ដង។ ក្នុងហេតុការណ៍នោះផងដែរ កើតឡើងនៅត្រង់ចំនុចសណ្ឋាគារ សុខាភ្នំពេញ ធ្វើឲ្យយុវជនបង្កហេតុ បានបាក់ម្រាមដៃ និងយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
គួរឲ្យដឹងផងដែរថា
បើតាមការរៀបរាប់របស់អ្នកនាង ឆៃលី ដាឡែន បានប្រាប់ទៅអ្នកការសែតថា៖
«ខ្លួនមិនទាមទារឲ្យជនរងគ្រោះធ្វើការសងថ្លៃខូចខាតមកកាន់នាងនោះទេ គឺគ្រាន់តែចង់ឲ្យអ្នកបើកបរម៉ូតូទទួលស្គាល់ពីកំហុសរបស់ខ្លួន និងសូមទោសតែប៉ុណ្ណោះ »៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖





