Man UTD មានភាគរយខ្ពស់យកបាន យុវជនឆ្នើមពី Monaco ជាមួយតម្លៃខ្លួន….!

//s4.kh1.co/fe/fea2d078d1b354b8f15fdb0d7d82b66989140833.jpg
កីទ្បា

 ០១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester  United កំពុងតែខិតជិតដល់ការចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីទី៣ នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះហើយ ជាមួយតម្លៃខ្លួន ៩លានផោន គឺកីឡាករវ័យក្មេង Hannibal Mejbri នេះបើតាមសេចក្ដីរាយការណ៍ពីប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ ១៦ឆ្នាំ Hannibal Mejbri គឺជាយុវជនរបស់ក្លិប Monaco ហើយបើតាមការចុះផ្សាយរបស់ RMC Sport ក្លិបបិសាចក្រហម Man UTD ឈានដល់កិច្ចព្រមព្រៀងនាំយក Mejbri ពី Monaco រួចទៅហើយ កាលពីថ្ងៃពុធម្សិលមិញ។

កីឡាករ Hannibal Mejbri
កីឡាករ Hannibal Mejbri

ក្រៅពី Man UTD នៅមានក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុប ចាប់អារម្មណ៍ចង់បានយុវជនជម្រើសជាតិបារាំងរូបនេះ រួមមាន Liverpool, Bayern Munich និង Lyon។ Mejbri ក៏ធ្លាប់ត្រូវបានកាំភ្លើងធំ Arsenal ស្ទើរតែនាំយករូបគេទៅកីឡដ្ឋាន Emirate Stadium ទៅហើយដែរកាលពីឆ្នាំ ២០១៧។

កីឡាករ Hannibal Mejbri
កីឡាករ Hannibal Mejbri

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ លោក Ole Gunnar Solskjaer បាននាំចូលកីឡាករថ្មី ២រូបហើយសម្រាប់ពង្រឹង Man UTD នារដូវកាលថ្មី រួមមាន Dan James និងខ្សែការពារ Aaron Wan-Bissaka៕

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T