អ្នកណាមិនសរសើរពេល សុភ័ក្រ កុសុម៉ា លេងខ្លួនបានប្លែកសាហាវបែបនេះ!

//s4.kh1.co/02/026d4f6d98fd58cd47ad170c86516f7a3fe0b80f.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាពិធីការនី និងតារាសម្ដែងស្រី ដែលពោរពេញដោយភាពក្រមិចក្រមើម ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈរបស់នាង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែងហើយ សុភ័ក្រ កុសុម៉ា​ ក៏បានទាក់ទាញការចាប់អារម្មណ៍ ពីហ្វេនៗបានមិនតិចនាក់នោះទេ តាមរយៈស្ទាយ៍តុបតែងខ្លួន បានយ៉ាងស្រស់ស្អាត និងមើលទៅមានលក្ខណៈប្លែក ពីតារាផ្សេងៗដាច់តែម្ដង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម ធ្វើឲ្យប្រិយមិត្តឃើញហើយ ចង់ដាច់ផ្ងារគ្រប់គ្នា ជាមួយស្ទីលសម្លៀកបំពាក់ ប្លែកពីគេ មិនមានតារាផ្សេង ហ៊ានធ្វើដូចឡើយ។

ក្នុងនោះដែរ កុសុម៉ា បានតុបតែងខ្លួន ជាមួយឈុតសម្លៀកបំពាក់ចម្រុះពណ៌ សុទ្ធសឹងតែជាពណ៌ស្រស់ៗ និងឆើតៗ​ លេចធ្លោយ៉ាងខ្លាំង ថែមទាំងមានស្ទាយ៍ ម៉ូតសក់ពាក់ខ្លី ពណ៌ទឹកក្រូចចែងចាំងតែម្ដង។​

យ៉ាងណាមិញ គ្រាន់តែឃើញរូបភាព មួយសន្លឹកនោះភ្លាម មានហ្វេនៗជាច្រើនបានទប់សំណើចមិនចង់បាន ថែមទាំងបញ្ចេញមតិសរសើរដល់ សុភ័ក្រ កុសុម៉ា ដែលពូកែរកនឹក ស្ទាយ៍ប្លែកភ្នែកបែបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា ក្នុងស្ទាយ៍ចម្រុះពណ៌
សុភ័ក្រ កុសុម៉ា ក្នុងស្ទាយ៍ចម្រុះពណ៌
សុភ័ក្រ កុសុម៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T