លេបថ្នាំរំលូតហើយកូនមិនធ្លាក់ ពេលកូនកើតមកមានបញ្ហាច្រើនណាស់!

//s5.kh1.co/df/dfbe0cd70e398c5833b54b9609529cd13260f531.jpg
នារី

 ០១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ប្រសិនបើ​អ្នក​ចង់​រំលូត​កូន​តាម​ចិត្ត​ឯង ដោយ​គ្រាន់តែ​ទៅ​ទិញ​ថ្នាំ​យក​មក​លេប​ គ្មាន​ជំនួយ​ និងជំនួបពី​គ្រូពេទ្យ​ជំនាញ​អាច​ប៉ះពាល់​ចំពោះ​សុខភាព​យើងច្រើន ដែលអាចឈានដល់គ្រោះថ្នាក់ទៀត​ ហើយ​បើ​ករណី​ខ្លះ​កូន​មិន​ធ្លាក់ នោះ​កូន​កើត​មក​អាច​ជួប​បញ្ហា​ច្រើន​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​រំលូត​ដោយ​ចិត្ត​ឯង​នេះ​ទៀត បើ​ធ្វើ​ទៅ​កូន​មិន​ធ្លាក់​វិញ មាន​ផល​ប៉ះពាល់​ខ្លាំង​ពេលកូន​កើត​មក។ ក្នុង​នោះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនេះ​​បាន​បន្ថែម​ថា កូន​ដែល​រំលូត​ហើយ​មិន​ធ្លាក់​ថ្ងៃ​ក្រោយ​ទៅ​អាច​មាន​បញ្ហា​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ទឹកដក់​ខួរក្បាល អត់លលាដ៍ក្បាល ខ្វះ​អវយវៈ ខ្សោយ​​ប្រាជ្ញា​​ស្មារតី ស្វិតដៃ​ជើង ជាដើម។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បន្ត​ទៀត​ថា ស្រីៗ​រំលូត​កូន​ដោយ​ខ្លួនឯង បាន​ជោគជ័យ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ កុំ​ឲ្យ​តែ​មាន​ការ​សល់​ទើប​បណ្ដាល​ឲ្យ​ចុកពោះខ្លាំង ធ្លាក់ឈាមច្រើន ឆ្លង​រោគ មាត់ស្បូន រលាក​ស្បូន និង​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង។ ដូចនេះ​ហើយបើ​មិនមាន​បំណង​មិន​ចង់​ទុក​កូន គួរតែ​ទៅ​ជួប​ពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​ថា​គួរតែ​​យក​កូន​ចេញដោយ​វិធី​បែប​ណា។

ទោះ​ជា​រំលូត​កូន​បាន​មែន តែ​ក្នុង​ករណី​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ៖
១- ធ្លាក់ឈាម​មក​មិន​ឈប់ ហើយ​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​​បាត់បង់​ជីវិត
២- ធ្វើ​ឲ្យ​ស្ត្រី​ស្លេកស្លាំង
៣- មាន​ការបង្កររោគ ​ស្បូន ឬ​មាត់ស្បូន ហេតុ​នេះ​ហើយ​ទើប​អ្នក​ខ្លះ​គ្មាន​កូន​ទៀត
៤- ដំបៅ​រលួយ​ក្នុង​ស្បូន ប្រសិនបើកូនមិនធ្លាក់អស់​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T