Jackson GOT7 ញញឹមបិតមាត់មិនជិត ក្រោយឃើញរូបក្រមួន មានរូបរាងដូចខ្លួនឯងខ្លាំងពេក!

//s4.kh1.co/66/66526c4180c91b9e5afb09ef453838e5c786cfb0.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ហុងកុង៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក Jackson Wang សមាជិកមួយនៅក្នុងក្រុមចម្រៀងបុរសGOT7 មានអារម្មណ៍រំភើប និងពេញចិត្តជាខ្លាំង ក្រោយពីបានឃើញរូបរបស់លោកដែលស្មូនដោយក្រមួនធ្វើរួចរាល់ជាស្ថាពរ និងដាក់តាំងឲ្យអ្នកគាំទ្រមានឱកាសបានចូលទៅទស្សនាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ដោយនៅថ្ងៃសម្ភោធរូបជាផ្លូវការ Jacksonក៏បានចូលរួមក្នុងកម្មវិធីនោះផងដែរ ហើយថែមទាំងស្លៀកសម្លៀកបំពាក់ និងធ្វើស្ទាយ៍ថតដូចគ្នាជាមួយនឹងរូបក្រមួនទៀតផង។  ទៀតសោតក្រោយពីបានឃើញរូបក្រមួន ដែលមានលក្ខណៈដូចទៅនឹងរូបរាងពិតរបស់ខ្លួនឯង ដល់ទៅ៩០ភាគរយបែបនេះ Jackson បានបង្ហើបពីអារម្មណ៍ពិតរបស់លោកយ៉ាងដូច្នោះថា៖

«រូបក្រអួនពិតជាស្រដៀងខ្ញុំខ្លាំងណាស់ ពួកគាត់ធ្វើវាបានយ៉ាងល្អ និងលម្អិតខ្លាំងមែនទែន សូម្បីតែស្នាមអាចន៍រុយតូចៗក៏ដូចគ្នាដែរ ឃើញហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលតែម្តង»។

យ៉ាងណាមិញរូបក្រអួននេះត្រូវបានបើកឲ្យអ្នកគាំទ្រចូលទស្សនា និងថតរូបជាមួយជាសាធារណៈនៅថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ នៅឯសារមន្ទីររូបក្រមួន Madame Tussauds ក្នុងទីក្រុងហុងកុង។

ជាក់ស្តែងក្រោយប្រកាសបើកឲ្យចូលទស្សនាជាផ្លូវការឃើញថា មានអ្នកគាំទ្រជាច្រើនចូលទៅរូបជាមួយរូបក្រមួននោះ ហើយថែមទាំងយកមកបង្អួតគ្នាពាសពេញបណ្តាញសង្គមថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
 Jackson និងរូបក្រមួន
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
ទិដ្ឋភាពក្នុងកម្មវិធី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T