Ronaldo បើកភ្លើងខៀវឲ្យលោក Sarri ទិញយកកីឡាកររូបនេះ ពី Man UTD

//s6.kh1.co/b4/b479b289bf20bbe8da0710c210865cb17ae15af9.jpg
កីទ្បា

 ៣១-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានប្រាប់អ្នកចាត់ការទូទៅក្លិបសេះបង្កង់ លោក Mauricio Sarri អំពីចំណុចវិជ្ជមានរបស់ Romelu Lukaku ស្របពេលដែលដំណឹងនៃការផ្លាស់មកកាន់ទឹកដីអ៊ីតាលី របស់ខ្សែប្រយុទ្ធ Man UTD កំពុងតែក្ដៅកគុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku

បើតាមសារព័ត៌មាន The Sun, ក្លិបយក្សនៅអ៊ីតាលី Juventus បានដាក់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala និងខ្សែប្រយុទ្ធក្រូអាត Mario Mandzukic បូកថែមជាមួយលុយ ១០លានផោន ដើម្បីជាកញ្ចប់ក្នុងការចរចាជាមួយ Man UTD ដើម្បីទិញយក Lukaku។

យ៉ាងណាមិញ Dybala ធ្លាប់បាននិយាយថាគេមិនចង់ចាកចេញពី Juventus នោះទេ ដោយគេចង់បន្តរួមរស់ជាមួយក្លិបបន្តទៀត។ ខណៈពេលដែលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Mandzukic អាចនឹងត្រូវពាក់លេខ ៩ នៅ Man UTD បើសិនជា Lukaku ចាកចេញនារដូវក្ដៅលើកនេះ។

កីឡាករ Paulo Dybala  និងកីឡាករ Mario Mandzukic
កីឡាករ Paulo Dybala  និងកីឡាករ Mario Mandzukic

បើតាមប្រភពដដែលបានបន្តទៀតថា ប្រធានក្លិប Juve ក៏បានសួរម្ចាស់អាវលេខ ៧ Ronaldo ជុំវិញខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Romelu Lukaku នេះផងដរ ដោយ Ronaldo បានយល់ស្របទៅតាមអ្វីដែលក្លិបចង់ធ្វើ។ គួរបញ្ជាក់ផងដែរថា ក្រៅពី Juventus ក៏មានក្លិបនៅអ៊ីតាលីមួយទៀតចាប់អារម្មណ៍ Lukaku ផងដែរ គឺក្លិបដែលដឹកនាំដោយលោក Antonio Conte, Inter Milan។ Inter Milan ធ្លាប់បានដាក់សំណើ ៥៤លានផោន សុំទិញ Lukaku ម្ដងហើយ ប៉ុន្តែត្រូវ Man UTD បដិសេធដោយទាមទារហូតដល់ ៧៥លានផោនឯណោះ។

Cristiano Ronaldo
Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា ក្រៅពី Juventus ក៏មានក្លិបនៅអ៊ីតាលីមួយទៀតចាប់អារម្មណ៍ Lukaku ផងដែរ ដែលដឹកនាំដោយលោក Antonio Conte គឺក្លិប Inter Milan ដោយធ្លាប់បានដាក់សំណើ ៥៤លានផោន សុំទិញ Lukaku ម្ដងហើយ ប៉ុន្តែត្រូវ Man UTD បដិសេធ និងទាមទារហូតដល់ ៧៥លានផោនឯណោះ៕

លោក Antonio Conte
លោក Antonio Conte

ប្រភព៖ Mirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T