កូរ៉េខាងត្បូង៖ បទចម្រៀង“Boy With Luv” របស់BTS ត្រូវបានជាប់កំណត់ត្រា ជាបទដែលទទួលបានការចូលទស្សនា ច្រើនបំផុតក្នុងរយៈ២៤ម៉ោង។ ក៏ប៉ុន្តែពេលនេះកំណត់ត្រានេះ ត្រូវបានបំបែកដោយបទចម្រៀងរបស់ តារាចម្រៀងរ៉េបBollywood-Badshah ដែលបទនោះមានចំណងជើងថា“Paagal”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វីដេអូបទចម្រៀងបទ “Paagal” មានអ្នកចូលទស្សនារហូតដល់៧៥លានដង ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែខាងYouTube បែរជាបដិសេធ លទ្ធផលរបស់តារារ៉េបរូបនេះ ។ ទោះយ៉ាងកាលពីមុន គេឃើញថាYouTube តែងតែបង្ហាញការអបអរសាទរ ចំពោះអ្នកដែលបាន បំបែកកំណត់ត្រានេះមានដូចជា ក្រុមចម្រៀងបុរសBTS “Boy With Luv” និងBLACKPINK “KILL THIS LOVE” ។ ក៏ប៉ុន្តែពេលនេះYoutube បែរជាមិនព្រមអបអរសាទរទៅដល់តារាចម្រៀងBadshah ទៅវិញ។
មតិមួយចំនួនក្នុងប្រទេសឥណ្ឌា បានលើកឡើងថា តារាប្រុសរូបនេះបាន ទិញviewsក្លែងក្លាយ ដោយផ្តល់ប្រាក់ដល់ អ្នកដែលបានចូលstreamលើវីដេអូនេះ។ ចំណែកអ្នកខ្លះបាន លើកឡើងបែបចំអកថា វិធីម្យ៉ាងដែលតារាប្រុស រូបនេះអាចរកView ទាំងនេះបានគឺដោយ ការដាក់វីដេអូនេះជា វីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើវីដេអូផ្សេងៗ ទៀតរបស់YouTube តែប៉ុណ្ណោះ។
ស្របពេលដែល ម្ចាស់បទបានលើកឡើងថាYouTube មានបានបង្ហាញនៅភាពលំអៀង ដោយបន្ថែមថា៕
«YouTube តែងតែបង្ហាញភាពឆាប់រហ័ស ក្នុងការអបអរសាទរ ចំពោះសិល្បករបែកខាង Westernនិង East Asia តែបែរជាមានភាពស្ទាក់ស្ទើរ ដល់សិល្បករឥណ្ឌាទៅវិញ»៕

