អ្នកណាយល់អារម្មណ៍មួយនេះ? ពេជ្រ សោភា យំ ព្រោះនឹកដល់ឪពុក ដែលស្លាប់ជាង៥ឆ្នាំ

//s5.kh1.co/15/154d6af286475356e73d1669105eab213a468463.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងស្រី អ្នកនាងពេជ្រ សោភា បានបាត់បង់ឪពុកជាទីស្រលាញ់របស់ខ្លួនអស់ពេលជាង៥ឆ្នាំមកហើយ ដែលបន្សល់នូវអនុស្សាវរីយ៍ការចងចាំដែលមិនអាចបំភ្លេចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមុននេះបន្តិច តារាស្រីរូបនេះបានស្រក់ទឹកភ្នែក ក្នុងចិត្តពិបាកចិត្តខ្លាំង ស្របពេលដែលនឹកដល់លោកឪពុកដែលបានសុបិន្តឃើញកាលពីយប់មិញ តែបើកភ្នែកមកបានត្រឹមតែសម្រក់ទឹកភ្នែក ព្រោះមិនមានជាការពិតនោះទេ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានធ្វើការ និយាយនូវពាក្យពិតជាច្រើន ប្រាប់ទៅកាន់អ្នកគាំទ្រ ធ្វើឲ្យពួកគេសឹងតែស្រក់ទឹកភ្នែកតាមតែម្តង ដោយក្នុងនោះនាងបានរៀបរាប់ពីក្តីស្រលាញ់ ការលំបាករបស់លោកឪពុកដែលខំពីមុនមកដើម្បីនាង ធ្វើការបោកសម្លៀកបំពាក់ ដើរលក់អំពៅ ធ្វើការសំណង់ដើម្បីជួយនាង។

តាមរយៈការរៀបរាប់ខាងលើនេះដែរ តារាស្រីរូបនេះក៏បានធ្វើការផ្តាំផ្ញើទៅកាន់អ្នកគាំទ្រ ដែលមានម្តាយឪពុកនៅជិត ត្រូវចេះស្រលាញ់ និងមើលថែពួកគាត់ ទាន់គាត់បាននៅក្បែរយើង ព្រោះពេលនេះនាងបានហួសពេល បានត្រឹមតែនឹកឪពុក ស្របពេលដែលនាងកំពុងតែមានអ្វីគ្រប់យ៉ាងទាំងអស់ ខ្វះតែម្យ៉ាងគឺលោកឪពុកនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងរូបថតឪពុក
ពេជ្រ សោភា និងរូបថតឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា យំនឹកឪពុក
ពេជ្រ សោភា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T