ស៊ិន ឧត្តមផល្លា ប្រាប់​ដល់​មនុស្ស​គ្រប់​រូប កុំឲ្យ​ច្រណែន​ឈ្នានី​សគ្នា ស្អប់​គ្នា ប៉ុន្តែ​ត្រូវ​ប្រព្រឹត្ត​ទង្វើ​ល្អ ឲ្យបាន​ច្រើន​ចំពោះ​គ្នា!

//s6.kh1.co/b8/b872219b3cfe733bff1fabec6df8e3659053e4f6.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងអាចមានសមត្ថភាពច្រៀងបានច្រើនភាសា និងកំពុងតែមានការគាំទ្រច្រើនពីសំណាក់ ទស្សនិកជន ជាមួយនឹងអាជីពរបស់ខ្លួន អ្នកនាង ស៊ិន ឧត្តមផល្លា ថ្មីៗនេះ នាងបានបង្ហាញនូវមតិអប់រំមួយ ប្រាប់ដល់មហាជន ដែលរស់នៅលើភពផែនដីមួយនេះ កុំឲ្យមានការច្រណែនឈ្នានីស និន្ទាឬស្អប់គ្នា គឺត្រូវចេះស្រឡាញ់គ្នា គោរពឲ្យតម្លៃ និងត្រូវប្រព្រឹត្តទង្វើល្អចំពោះគ្នាទៅវិញទៅមក ឲ្យបានច្រើន ព្រោះជីវិតមនុស្សយើង មិនអាចរស់នៅជាមួយគ្នាបានយូរអង្វែង ឬរាប់រយឆ្នាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងសារដ៏មានអត្ថន័យ របស់អ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ថា៖

 «មន្តស្នេហ៍របស់ មនុស្ស គឺភាពស្ងប់ស្ងាត់ មិនបូបាច់ប៉ប៉ាច់ប៉ប៉ោចច្រើន ជីវិតរស់រាល់ថ្ងៃ តើបានប៉ុន្មាន? ស្អប់គ្នាធ្វើអី? ប្រកួតប្រជែងគ្នាដើម្បីអ្វី? ធ្វើការជាមួយគ្នាមិនបានប៉ុន្មានម៉ោង ក៏បែកខ្ញែកគ្នាទៅផ្ទះរៀងៗខ្លួន មិនយូរប៉ុន្មានពួកយើងទាំងអស់គ្នា និងឈានដល់វ័យចាស់ជរារៀងខ្លួន ការស្លាប់ក៏កាន់តែខិតចូលមកដល់ តើគួរឲ្យអនិច្ចាទេ សម្រាប់ជីវិតដែលរស់នៅលើភពផែនដីមួយនេះ»

យ៉ាងណាមិញ ក្នុងអត្ថន័យសារខាងលើ ពីសំណាក់តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា គឺចង់ឲ្យមនុស្ស ទាំងអស់ ដែលរស់នៅលើផែនដីមួយនេះ មិនថាអ្នកមាន អ្នកក្រ ចាស់ឬក្មេង ប្រុសឬស្រីនោះទេ គឺត្រូវចេះស្រឡាញ់រាប់អានគ្នា ធ្វើអ្វីៗដែលល្អសម្រាប់គ្នាទៅវិញទៅមក កុំព្យាយាមចងគំនុំ ឬតាមឈ្នានីសគ្នា ស្អប់គ្នា ប្រកួតប្រជែងគ្នា តែត្រូវរកអ្វីដែលថ្មី និងល្អៗ សម្រាប់គ្នាទៅវិញទៅមក ព្រោះមនុស្សយើងមិនអាច រស់នៅ ជាមួយគ្នាបានយូរអង្វែងរហូតនោះទេ គឺគង់តែមានពេលបែកបាក់គ្នា មិនដឹងថាយូរឬឆាប់នោះទេ។ ជារួមមក យើងត្រូវចេះស្រឡាញ់គ្នា ទើបជីវិតយើងម្នាក់ៗ រស់នៅពោរពេញដោយសេចក្ដីសុខ ទាំងខ្លួនឯងនិងអ្នកដទៃ។

គួរជម្រាបថា អ្នកនាង ស៊ិន ឧត្តមផល្លា ជាតារាចម្រៀង និងជាតារាសម្ដែងជើងចាស់មួយរូប មានទេពកោសល្យ និងសមត្ថភាពសិល្បៈខ្ពស់ ព្រមទាំងមានប្រជាប្រិយភាព និងមានការគាំទ្រច្រើន ពីសំណាក់តារាជំនាន់ក្រោយ និងទស្សនិកជន។ មួយវិញទៀត អ្នកនាង ស៊ិន ឧត្តមផល្លា ក៏ជាតារាស្រីដែលមានទឹកចិត្តសប្បុរសធម៌មួយរូប ជាពិសេសនាងតែងតែបញ្ចេញនូវមតិ ក៏ដូចជាគំនិតល្អៗ ផ្ដល់តម្លៃអប់រំ ដល់មហាជនគ្រប់រូបផងដែរ។ ជាក់ស្ដែង ដូចជាមតិខាងលើ ដែលនាងបានលើកឡើង នេះជាដើម៕

//s4.kh1.co/6c/6c2c33ed0beb0e56bb52f211f82c773e107c9743.jpg
//s6.kh1.co/b8/b8f6266a04c5a2e30f74d8d3f197499910aeacd7.jpg
//s6.kh1.co/2a/2a7ef8ae2111576cc938a904138d61e9283c3c23.jpg
//s4.kh1.co/fb/fb8fd03d872d2622f75bdb4eb78c5528b2f35a48.jpg

ប្រភព៖ Khmertalking

ស៊ិន ឧត្តមផល្លា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T