មុននេះបន្តិច កែវ ចាន់និមល បានធ្វើការអរគុណ និងសុំទោសដល់អ្នកគាំទ្រ ក្រោយកម្មវិធីទទួលកំហុសបញ្ចប់រឿងព្រឹកនេះ!

//s4.kh1.co/61/618fed23e1775b81966b504299e2527e6529db62.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ រឿងកំពុងតែក្តៅគគុកប៉ុន្មានថ្ងៃនេះ ក្រោយកម្មវិធី ឋានសួគ៌ ឬឋាននរក បានធ្វើការដាក់សំនួរ ជាមួយនឹងចម្លើយខុសធ្វើឲ្យអ្នកគាំទ្រផ្ទុះការរិះគន់យ៉ាងខ្លាំង តែមកទល់នឹងពេលនេះម្ចាស់កម្មវិធីក៏បានចេញមុខទទួលកំហុស ជាសាធារណៈហើយនាព្រឹកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរឿងរ៉ាវទាំងនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងកែវ ចាន់និមល ក៏បានទទួលរងនូវការត្រិះដៀលពីមនុស្សមួយចំនួន ខណៈពេលដែលនាងកំពុងតែមានដំណើរកម្សាន្តលើទឹកដីអាមរិកជាមួយកូនស្រី។ ក៏ប៉ុន្តែនាព្រឹកនេះ ក្រោយពីបាននិយាយចប់សព្វគ្រប់ មានការទទួលកំហុសរៀងៗខ្លួន តារាស្រីរូបនេះ​ ក៏បានធ្វើការបង្ហោះសារម្តងទៀតលើបណ្តាញសង្គមជាមួយនឹងការអរគុណ និងសុំទោសផងដែរ។

ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖

«នាងខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានយកចិត្តទុកដាក់តាមដាន និងរិះគន់ក្នុងន័យស្ថាបនាគ្រប់យោបល់ អរគុណដល់ក្រុមការងារក្រុមហ៊ុនហង្សមាស ដែលបានបកស្រាយការពិតពីក្រោយខ្នងនៃរឿងទាំងអស់នេះ ក្នងនាមនាងខ្ញុំ និងបងProducerព្រមទាំងបុគ្គលិកទាំងអស់ក្នុងស្ថាបន័ផ្សព្វផ្សាយ និងកម្សាន្ត គឺតែងតែព្យាយាមអស់ពីលទ្ធភាព ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដូច្នេះយើងខ្ញុំពិតជាសោកស្តាយនិងសុំការអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាមួយនេះ ទោះបីជានាងខ្ញុំត្រូវអានសំណួរ និងឆ្លើយចម្លើយ ទៅតាមអ្វីដែលកម្មវិធីបានរៀបចំឲ្យក៏ពិតមែន ក៏នាងខ្ញុំហ៊ានអះអាងថាបងProducerគ្មានបំណងសាងកំហុសនេះឡើយ ដូច្នេះសូមការយោគយល់ពីបងប្អូនផងចុះ យើងខ្ញុំមិនបានគេចវេសពីកំហុសឡើយ គ្រាន់តែការងារមួយចំនួនយើងត្រូវការជជែកវែកញែកជាមួយក្រុមការងារដើម្បីរកដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់បងប្អូនទាំងអស់គ្នា ព្រោះបងប្អូនខឹងក៏ដោយសារបងប្អូនមិនចង់ឲ្យយើងខ្ញុំខុស ហើយក៏សូមអរគុណសម្រាប់ការលើកទឹកចិត្តរបស់ក្រុមគ្រួសារបងប្អូនមិត្តភក្កិទាំងអស់ក្នុងពេលប៉ុន្មានថ្ងៃនេះមកលើនាងខ្ញុំ ខ្ញុំមានថ្ងៃនេះក៏ដោយសារហង្សមាសនិងបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនចុះចាញ់»។

តាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាលើកទឹកចិត្តដល់នាងគ្រប់គ្នា កុំឲ្យគិតច្រើន និងដើម្បីឲ្យដំណើរកម្សាន្តរបស់នាង មានភាពសប្បាយរីករាយជាមួយនឹងកូនស្រីផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
លោកកៅ សីហា
លោកកៅ សីហា
អ្នកនាងចាន់ កែវនិមល បានបកស្រាយ អរគុណ និងសុំទោស
អ្នកនាងចាន់ កែវនិមល បានបកស្រាយ អរគុណ និងសុំទោស
កែវ ចាន់និមល
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T