ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! សុខ ធី ប្ដូរគ្នាទៅវិញទៅមកជាមួយជើងខ្លាំងថៃ កក្រើកសង្វៀន (មានវីដេអូ)

//s4.kh1.co/cc/ccbcee7ad2cc91ad4df57862766cbb7537755e7d.jpg
កីទ្បា

 ៣១-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ នៅក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ជើងខ្លាំងទម្ងន់ ៥៧គីឡូ របស់កម្ពុជា កីឡាករ សុខ ធី ដែលនៅថៃ ស្គាល់ថា កាកា នោះបានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ខាវក្រៈចាំង ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សុខ ធី និងកីឡាករថៃ ខាវក្រៈចាំង (រូបភាព: PNN Sports)
កីឡាករ សុខ ធី និងកីឡាករថៃ ខាវក្រៈចាំង (រូបភាព: PNN Sports)

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា សុខ ធី និងកីឡាករថៃ ខាវក្រៈចាំង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត សុខ ធី ឈ្នះ ខាងក្រៈចាំង ដោយពិន្ទុ។

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T