ចំនុចពិសេសដែលស្មានមិនដល់ នៃនាឡិកាដៃលំដាប់ខ្ពស់!

//s5.kh1.co/d4/d4df555149a13f2c31032e5fbb2df9dbd3f7259a.jpg
បច្ចេកវិទ្យា

 ៣១-កក្កដា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នាឡិកាដៃ គឺជាសម្ភារៈដែលជួយបង្កើនភាពសុីវិល័យ បង្កើនសម្រស់ ភាពស្រស់សង្ហាបានមួយកម្រិត និងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថា ចេះតែទិញឲ្យតែបានៗនោះឡើយ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណិតដែលមានគុណភាពខ្ពស់ និងការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1

នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំនុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ។ ការរចនាយ៉ាងហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់ចំនុចគ្រប់ផ្នែកនៃតួនាឡិកា។ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាសហើយកញ្ចក់​វិញ ជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់ ២ មីល្លីម៉ែត្រ​ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពីសេរាមិចពណ៌ខ្មៅស្រោបមាស​ បង្ហាញពីភាពទាក់ទាញនិងរឹងមាំ។

នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1

លើសពីនេះ ខ្សែនាឡិកាដៃផលិតមកពីស្បែកក្រពើសុទ្ធសាធប្រភេទ PVD ក្រឡាពណ៌ខ្មៅមានទំហំ ៤៧ មីលី្លម៉ែត្រ។ នៅផ្នែកខ្សែខាងក្រោមមានដាប់អក្សរ Concord ព្រមជាមួយនឹងការបញ្ជាក់ពីគុណភាពខ្សែដោយឆ្លាក់ថា «Genuine alligator» មានន័យថា ជាស្បែកក្រពើសុទ្ធ១០០%។  ចំណែកគន្លឹះវិញ ក៏មានការច្នៃផលិតពីដែកសេរ៉ាមិចពណ៌ខ្មៅយ៉ាងរលើបរលោង បង្ហាញពីភាពឥតខ្ចោះ និងគុណភាពហ្មត់ចត់នៃនាឡិកាម៉ាក Concord C1។ 

នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1

មុខងារកាន់តែពិសេស ទោះបីជាអ្នកត្រូវជ្រមុជទឹកជ្រៅ ឬក៏ចុះទៅបាតសមុទ្រក៏ដោយគឺមិនមានការព្រួយបារម្ភពីការជ្រាបទឹកនោះទេ ដោយសារវាមានសក្តានុពលពិសេស គឺធន់នឹងទឹកដល់ទៅ ២០០ម៉ែត្រ។ មិនតែប៉ុណ្ណោះ វាមានគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ (Automatic) Caliber A07.211 ដែលអាចទប់ខ្យល់និងរំញ័របានដល់ទៅ ៤ហឺត ក្នុងមួយម៉ោង។ កាន់តែអស្ចារ្យនោះគឺ នាឡិកាលំដាប់ខ្ពស់នេះមានថ្មបម្រុងដែលមានថាមពលខ្លាំងដល់ទៅ ៤៨ម៉ោង។

នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1

នេះគឺជានាឡិកាដៃបុរសលំដាប់កំពូល និងពោរពេញទៅដោយសោភ័ណភាពទំនើប និងតាក់តែងជាមួយការរចនាដ៏ប្រណិតដែលអ្នកមិនអាចរកបាននៅម៉ាកនាឡិកាដទៃ។ ពាក់នាឡិកានេះនៅលើ កដៃអ្នក ធានាថានឹងប្រកបទៅដោយភាពស្រស់ស្អាត សង្ហា ថ្លៃថ្នូរ ព្រមជាមួយនឹងការស្ងើចសរសើរពីសំណាក់មនុស្សជុំវិញជាក់ជាមិនខាន។ 

នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1

ម៉ាកនាឡិកាស៊េរីខ្ពស់ Concord C1 នេះ លោកអ្នកអាចរកទិញបាននៅហាង ម៉ូដ ស្ទ័រ (www.modestore.asia) ដែលជាហាងហ្វេស្សិនលក់ផលិតផលដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង នាឡិកា ម៉ាកល្បីៗ ទំនើបៗ និងទាន់សម័យដែលនាំចូលមកពីសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់​ អ៊ីតាលី និងអ៉ីរ៉ុបជាដើម។ ជាពិសេសហាង ម៉ូដស្ទ័រ គឺសម្រាំងជ្រើសយកតែផលិតផលមានគុណភាពល្អ និងសុទ្ធៗ១០០ភាគរយ មកជូនអតិថិជនមិនឲ្យខកបំណងឡើយ។ លោកអ្នកអាចរកបានតាមអាសយដ្ឋានស្ថិតនៅអគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 061 22 1868 / 061 44 1868 / 015 88 4888៕

នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
នាឡិកាដៃម៉ាក Concord C1
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T