ញ៉ាំប៉ោមមួយថ្ងៃ មួយផ្លែ ត្រូវអ្នកជំនាញអះអាង ជួយសុខភាពបានច្រើន!

//s4.kh1.co/36/36f9e34ebaf291a21803936ee4e1c1734e0d67f9.jpg
នារី

 ៣១-កក្កដា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ការអះអាង ញ៉ាំប៉ោមមួយថ្ងៃមួយផ្លែ​ល្អ​ ចំពោះ​សុខភាពគឺ​ជា​ការ​ពិត ព្រោះអ្នក​​ស្រាវជ្រាវ​របស់​ប្រទេស​អូទ្រីស បាន​បង្ហាញ​​លទ្ធផល​​ស្រាវជ្រាវ​​​បន្ថែម​ពាក់​ព័ន្ធ​ទៅនឹង​​​​ប្រយោជន៍​ផ្លែ​ប៉ោម ហើយ​​ក្នុង​នោះ ​ក៏​បាន​រក​ឃើញ​នូវ​ផ្នែក​​ពិសេស​បំផុត​របស់​ផ្លែ​ឈើ​ប្រភេទ​នេះ អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​រឿង​ចូល​ពេទ្យ។
ការ​ស្រាវជ្រាវ​នៃសាកលវិទ្យាល័យ Graz ប្រទេស​អូទ្រីស បាន​សិក្សា​ទៅ​​លើប្រភេទ​បាក់​តេរី​ល្អ ​មាន​លើ​ផ្លែ​ប៉ោម​សេរីរាង្គ​ (ដាំ​តាម​ធម្មជាតិ) និង​ផ្លែ​ប៉ោម​ ដាំ​ដោយ​កសិដ្ឋាន​ហើយ​បាញ់​ថ្នាំ។ ដោយ​ពួក​គេ​បាន​ពិនិត្យ​​ញែក​សាច់​​ប៉ោម សំបក​ គ្រាប់ និង​​ភាគ​ល្អិត​តូច​ៗ ដើម្បី​រក​​មើលបាក់​តេរី​ល្អ​ៗនៅ​ក្នុង​នោះ។
លទ្ធផល​ប្រៀប​ធៀប​រក​ឃើញ​ថា សាច់​ប៉ោម​ដាំ​តាម​ធម្មជាតិ​ពិត​ជា​ប្រភព​ជម្រុញឲ្យ​មាន​បាក់តេរី​ល្អ​ៗ សម្រាប់​ទ្រទ្រង់រាង​កាយ​មនុស្សជាង​ប៉ោម​ដាំ​តាម​កសិដ្ឋាន​ និង​បាន​​ដោយ​បាញ់​ថ្នាំសម្លាប់​សត្វ​ល្អិត។ ជា​មួយ​គ្នា​នេះក្រុម​អ្នក​​វិទ្យាសាស្រ្ត​ ក៏​បាន​រក​ឃើញ​ផង​ដែរនូវចំណុច​សំខាន់​របស់​ប៉ោម​ សម្បូរ​ដោយ​​ប្រភព​បាក់​តេរី​ល្អ​នោះ ​គឺស្នូល​កណ្តាល​ផ្លែ​ប៉ោមបូក​រួម​ទាំង​គ្រាប់​តូច​ៗ​មាន​ផ្ទុក​បាក់​តេរី​ល្អ​រហូត​ ៩០​% ​ខណៈ​មនុស្ស​​ភាគ​ច្រើន​ ដែល​ញ៉ាំ​យល់​ច្រឡំ ហើយ​បោះ​វា​ចោលស្នូល​ និង​គ្រាប់អាច​ទទួល​បាន​បាក់តេរី​ល្អ​ទាំង​នោះ ត្រឹម​ប្រមាណ ១០% ប៉ុណ្ណោះ ពី​ផ្លែប៉ោម ព្រោះភាគ​ច្រើន​​មិន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា។
អ្នក​ជំនាញ​បាន​បន្ថែម​ថា ​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​ដឹងពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ប៉ោម តែ​ភាគ​តិច​ណាស់ដឹង​ច្បាស់កន្លែង​ណា​មាន​ប្រយោជន៍​បំផុត ព្រោះ​ត្រឹម​ប៉ោម​​មួយ​ផ្លែ គឺមាន​បាក់​តេរី​ល្អ​ ប្រមាណ​១០០​លាន ជួយ​សុខភាព​រាង​កាយ​បាន​ច្រើនសម្រាប់​សារពាង្គកាយ​មនុស្ស។
ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T