យាយ ណយ សំណាង ត្រូវកូនបានកូនប្រុសបណ្ដូលចិត្តSuprise ថ្ងៃខួបកំណើត ជាមួយសារមានន័យ អានហើយ ក្តុកក្តួលចិត្ត!

//s6.kh1.co/89/89992ca9b0a780cdbdf033511a143eb82a0f62eb.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែល និយមតាមដានទស្សនាវីដេអូកំប្លែង ប្រាកដជាជ្រាបយ៉ាងច្បាស់ពី លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងជើងចាស់ ដ៏ពេញនិយមមួយរូបផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 យ៉ាងណាមិញ លោកយាយ ណាង ធ្វើឲ្យឲ្យមហាជន មានការនឹករម្លឹកយ៉ាងខ្លាំង ដោយមិនសូវលេចមុខមាត់លើ កញ្ចក់ទូរទស្សន៍ ព្រោះថាអាយុកាន់តែច្រើន ជាហេតុធ្វើឲ្យសុខភាពមិនសូវអំណោយផលប៉ុន្មាននោះទេ និងមានការរំខានពី ជំងឺជរាទៀតផង។

ស្រាប់តែ ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់ កូនប្រុសបណ្ដូលចិត្ត លោក វណ្ណា សក្ដិ បានបង្ហោះរូបភាពជាមួយអ្នកម្ដាយ នៅថ្ងៃកំណើតរបស់ លោកយាយផ្ទាល់តែម្ដង។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះគឺ លោកយាយ ណាង ប្រកបដោយទឹកមុខសប្បាយរីករាយ ថែមទាំងមើលទៅ ស្រស់ស្រាយជាងមុន ជាពិសេស ញញឹមបិទមាត់មិនជិត ពេលត្រូវបានកូនប្រុស ធ្វើខួបជូនដោយ មិនដឹងខ្លួនបែបនេះ។

បន្ថែមពីនេះ លោកវណ្ណា​ សក្ដិ បានអមមកជាមួយសារដ៏មានអត្ថន័យថា៖

« កូនចង់ឃើញស្នាមញញឹម របស់ម៉ាក់ចឹងរហូតទៅ គ្មានថ្ងៃអោយម៉ាក់ទៅណាចោលកូនទេ ហើយកូនសូមជូនពរម៉ាក់​ មានសុខភាពល្អ អាយុយឺនយូរ​ដើម្បីជាម្លប់ដល់កូនចៅ កូននឹងមើលថែម៉ាក់អោយបានល្អបំផុត (កូនស្រលាញ់ម៉ាក់) យាយមែនណា​»!។

ដោយឡែក ក្រោយពីឃើញបែបនេះ មានហ្វេនៗជាច្រើនបានបញ្ចេញមតិ ជូនពរដល់លោកយាយ ឲ្យមានសុខភាពប្រសើរឡើងវិញគ្រប់គ្នា ព្រមទាំងសង្ឃឹមថា នឹងបានឃើញវត្តមានរបស់តារាកំប្លែងរូបនេះ ជាថ្មី លើកញ្ចក់ទូរទស្សន៍ទៀតផង៕​ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស
  លោកយាយ ណាង និងកូនប្រុស​ 
  លោកយាយ ណាង និងកូនប្រុស​ 
ណយ សំណាង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T