ខ្សែប្រយុទ្ធ Juventus មួយរូប បដិសេធមិនចូលរួមជាមួយ Arsenal ព្រោះចង់លេងឲ្យក្លិបមួយនេះ

//s5.kh1.co/7c/7cf3038d7d67c9af4e14865115ec0af411196656.jpg
កីទ្បា

 ៣១-កក្កដា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Moise Kean បានបដិសេធការចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal ដោយចង់ទៅលេងឲ្យ Everton វិញ ព្រោះ Arsenal មិនធានាជូនរូបគេចំពោះការបង្ហាញខ្លួនក្នុងជម្រើសដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Moise Kean
  កីឡាករ Moise Kean

បើតាមសារព័ត៌មាន Sportsmail បានចុះផ្សាយថា, Kean នឹងទៅចូលរួមជាមួយ Everton នៅក្នុងសប្ដាហ៍នេះ ជាមួយតម្លៃខ្លួន ៣៦លានផោន។ ប៉ុន្តែអ្នកចាត់ការទូទៅ Arsenal លោក Unai Emery ចង់ខ្សែលើដោយទាក់ទងផ្ទាល់ទៅកាន់ភ្នាក់ងាររបស់ Kean គឺលោក Mino Raiola និងក្លិប Juventus តែម្ដង ដើម្បីចរចានាំយកជម្រើសជាតិអ៊ីតាលីរូបនេះមកកាន់កីឡដ្ឋាន Emirate Stadium។

លោក Unai Emery
លោក Unai Emery

យ៉ាងណាមិញ Kean បានសម្រេចចិត្តថានឹងមិនផ្លាស់ទៅ Arsenal ទេ ដោយខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ រូបនេះ ជឿថា គេនឹងពិបាកប្រជែងកន្លែងលេងជាមួយកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette ក្រោមការដឹកនាំរបស់ Emery។

ជាមួយគ្នានេះ Everton កំពុងតែសម្លឹងមើលការពង្រឹងក្រុម និងអាចផ្ដល់ឱកាសដល់ Kean ដើម្បីបង្ហាញសមត្ថភាពនៅលើទីលាន ហើយគេរំពឹងថា Kean  អាចដើរតាមគន្លងរបស់ Romelu Lukaku ដែលបានវិវឌ្ឍខ្លួនក្លាយជាខ្សែប្រយុទ្ធល្អមួយរូបនៅអឺរ៉ុប អំឡុងពេលលេងឲ្យ Everton៕

  កីឡាករ Moise Kean
  កីឡាករ Moise Kean

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T