ស្វាមី ចាន់ កែវនិមល បង្ហោះសារបែបនេះ ក្រោយមហាជនរិះគន់រឿងបកស្រាយសំនួរខុស ក្នុងកម្មវិធី Hell or Heaven

//s4.kh1.co/96/96007ceb4aa4844b344dfabbbda60a08f40f804c.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មហង្សមាស អ្នកនាង ចាន់ កែវនិមល កំពុងតែរងនូវការរិះគន់យ៉ាងគំហុក ពីសំណាក់មហាជន ក្រោយរូបនាងបានធ្វើការបកស្រាយសំនួរខុស ក្នុងកម្មវិធី Hell or Heaven Cambodia រដូវកាលទី១ ដែលធ្វើឲ្យបេក្ខជនបាត់បង់ទឹកប្រាក់ ១០០០ ដុល្លារទាំងមិនអស់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីទទួលការរិះគន់បែបនេះមកលើរូបនាងមក ស្រាប់តែស្វាមីសំណព្វរបស់ពិធីការិនីរូបនេះ បានចេញមុខបង្ហោះសារនិងរូបភាពជាច្រើនសន្លឹក ដើម្បីលើកទឹកចិត្តប្រពន្ធខ្លួនពីចំងាយ ខណៈពេលនាងកំពុងនៅទឹកដីអាមេរិកជាមួយកូនស្រី ដោយសរសេរសារយ៉ាងផ្អែមល្ហែមបែបនេះថា៖

 “ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយ ហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។ គ្រានេះដោយសារមានមតិរិះគន់ដោយអសីលធម៌ពីមនុស្សមួយចំនួន (តូច) វាពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនខ្លាំងណាស់ ដោយវាក៏មិនមែនជាកំហុសរបស់អូនឡើយ ហើយអូនក៏មិនបានតបតសូម្បីតែបន្តិច។ តែទោះស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ បងនិងក្រុមគ្រួសារនៅតែស្រលាញ់ និងមានមោទនភាពចំពោះអូនជានិច្ច"។

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ ពិតជាធ្វើឲ្យមហាជន ភ្ញាក់ផ្អើលនឹងស្វាមីរបស់នាងមែនទែន ព្រោះថានៅពេលដែលអ្នកនាង ចាន់ កែវនិមល កំពុងតែមានបញ្ហា ហើយថែមទាំងនៅឆ្ងាយពីខ្លួនថែមទៀតនោះ លោកបានបង្ហោះសារលើកទឹកចិត្ត យ៉ាងមានន័យនិងផ្អែមល្ហែមដាក់ប្រពន្ធ ដែលមើលទៅពិតជា គួរឲ្យសរសើរខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល និងស្វាមី
ចាន់ កែវនិមល និងស្វាមី
ចាន់ កែវនិមល និងកូនស្រី
ចាន់ កែវនិមល និងកូនស្រី
កែវ ចាន់និមល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T