វិធីសម្អាតសម្បោរក្នុងច្រមុះទារក មិនឲ្យរលាក!

//s4.kh1.co/0d/0d9199980d046a28ec9bcf615b5e8d56ea48ca7a.jpg
នារី

 ៣០-កក្កដា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ការសម្អាតសម្បោរក្នុងច្រមុះរបស់ទារកមិនមែនជារឿងពិបាកអ្វីឡើយ ក៏ប៉ុន្ដែមិនមែនបានន័យថា អ្នកម្ដាយគ្រប់រូបអាចប្រមាថការងារមួយនេះបានដែរ។ អ្នកម្ដាយមិនគួរប្រើក្រដាស ឬសំឡី មកជូតពីចុងច្រមុះក្នុងការយកសម្បោរចេញ ឬទាញកាកសំណល់ផ្សេងនៅក្នុងច្រមុះ (អាចម៍ច្រមុះ) ទាំងស្រុងទេ អ្នកគួរប្រើវិធីសាស្ដ្រខាងក្រោមនេះវិញ ដើម្បីជៀសវាងការរលាកច្រមុះរបស់ទារក និងមិនបណ្ដាលឲ្យទារកឆ្លងបាក់តេរីតាមដង្ហើម។
១. ទឹកអំបិល៖ 
ប្រើទឹកអំបិលអនាម័យបន្ដក់ពីលើសំឡីត្បាល់ត្រចៀកខ្នាតតូចបំផុត រួចត្បាល់រន្ធច្រមុះទារកយកកាកសម្បោរចេញ មិនត្រូវប្រើកម្លាំងដៃខ្លាំងពេក ហើយក៏មិនត្រូវរុញត្បាល់ចូលទៅជ្រៅពេកដែរ។ គឺអ្នកម្ដាយគួរតែប្រយ័ត្នបំផុត ព្រោះចម្រុះទារកនៅជាសាច់ខ្ចី មិនត្រូវឲ្យមានការដាច់រលាត់ណាមួយឡើយ។ ការត្បាល់យកកាកសម្បោរបែបនេះ ធ្វើឲ្យទារកមានអារម្មណ៍ដកដង្ហើមស្រួល និងមិនតឹងច្រមុះទៀតឡើយ។
២. ប្រើឧបករណ៍ចំហុយច្រមុះ៖ 
អ្នកអាចជ្រើសរើសវិធីនេះបាន ហើយវាមានលក្ខណៈងាយស្រួលសម្រាប់អ្នកម្ដាយពិតមែន ក៏ប៉ុន្ដែឧបករណ៍ចំហុយច្រមុះត្រូវមានសីតុណ្ហភាពក្ដៅឧណ្ហៗ មិនមានចំហាយក្ដៅខ្លាំង ឬក្ដៅដល់ថ្នាក់ដែលទារកទទួលមិនបាន ព្រោះវាអាចបណ្ដាលឲ្យរលាកច្រមុះបានដូចគ្នា។ ការចំហុយច្រមុះទារក អ្នកម្ដាយត្រូវបង្រៀនកូនស្រូបផ្សែងចំហាយទឹកបន្ដិចម្ដងៗ កុំឧស្សាហ៍ដាក់ពេក ឬដាក់ជាប់នឹងច្រមុះទារកយូរពេកឡើយ អ្នកគួរតែធ្វើរាល់ ២ ទៅ ៣ ​វិនាទីម្ដងទើបល្អ។ យកល្អរាល់ការចំហុយច្រមុះ អ្នកគួរតែលាយអំបិល ឬថ្នាំបំបាត់សម្បោរចូលជាមួយទឹក ដែលត្រូវយកមកប្រើក្នុងការចំហុយ។
៣. ប្រើមាត់អ្នកម្ដាយបឺតយកសម្បោរ៖
កុំចម្លែកអារម្មណ៍ឡើយ វិធីនេះល្អបំផុតហើយ ព្រោះតាំងពីជំនាន់ម្ដាយរបស់អ្នក លោកយាយអ្នក ក៏ធ្លាប់បានប្រើវិធីនេះក្នុងការសម្អាតយកសម្បោរចេញដែរ ព្រោះទារកនៅក្មេងខ្ចីសូមអ្នកម្ដាយកុំគិតខ្ពើមវិធីមួយនេះ តែផ្ទុយទៅវិញវាអាចជួយសម្អាតច្រមុះបានល្អជាងវិធីខាងលើទៅទៀត៕
អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T