ស្រាយចម្ងល់ ហេតុអីជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លង ឬប៉ះពាល់ដល់មនុស្ស?

//s5.kh1.co/79/7937750105a79fdba0b11f7fd046fcab8e820acc.jpg
នារី

 ៣០-កក្កដា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក” រៀបចំ​ដោយ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលនៅ​ព្រឹក​នេះ ទាំង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​មន្ត្រី​ក្រសួង​សុខាភិបាល បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក​ប៉ុណ្ណោះ មិន​ឆ្លង​ដល់​មនុស្ស ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។
ចំពោះ​មូលហេតុ​ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​មិន​ឆ្លង​ដល់​មនុស្ស​នោះ មន្ត្រី​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាលបកស្រាយ​ថា តាម​វិទ្យាសាស្ត្រ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ ព្រោះ​ភ្នាក់ងារ​ទទួល (Receptor) នៅ​ក្នុង​ខ្លួន​មនុស្ស​មិន​ចាប់់​យក​វីរ៉ុស​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ទេ ដូច្នេះ​កាល​ណា Receptor អត់​ចាប់​យកពេល​ដែល​វីរ៉ុស​នោះ​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​អាច​បញ្ចេញ​ចោល ឬ​ក៏​ងាប់។
ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ការ​បែង​ចែក​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​សុខភាព​សត្វ​ពិភពលោក ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ចាត់​ចូល​ទៅ​ក្នុង​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នោះ​ទេ។
ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ឆ្លង​រាល​ត្បាត​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ តាម​រយៈ​ការ​ចម្លង​ផ្ទាល់​រវាង​ជ្រូក​ស្រុក​ និង​ជ្រូក​ស្រុក ជ្រូក​ស្រុក​និង​ជ្រូក​ព្រៃ ឬ​ដោយ​ប្រយោល។
ចាប់​ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តរតនគិរី រហូតដល់ត្បូងឃ្មុំ ស្វាយរៀង និងតាកែវមក ពេល​នេះមាន​សត្វ​ជ្រូក​ជាង​ ២​ ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់ និង​បំផ្លាញ​ចោល ដែល​សុទ្ធ​តែ​ជា​សត្វ​ជ្រូក​ចិញ្ចឹម​ដោយ​បងបង​ប្អូន​កសិករ​ជា​លក្ខណៈ​គ្រួសារ។
ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T