Ronaldo និយាយមួយឃ្លានេះ ធ្វើឲ្យអ្នកគាំទ្រ Real Madrid មិនតិចនាក់ទេ សប្បាយចិត្ត

//s4.kh1.co/9b/9b2adca4f9a827546eb67ff721ad264506e98d42.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Juventus កីឡាករ Cristiano Ronaldo បាននិយាយថា គេសង្ឃឹមក្នុងការត្រឡប់មកកាន់ទីក្រុង Madrid ឆាប់ៗវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

Ronaldo បានចំណាយរយៈពេលមួយទសវត្សន៍ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ទីដែលគេឈ្នះពាន Ballons d’Or ៤ដង ក្នុងចំណោមការឈ្នះទាំង ៥។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏បានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ៤ដង, La Liga ២ដង និង Copa del Rey ២ដង។ រឹតតែពិសេស Ronaldo អាចរកគ្រាប់បាល់បាន ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបឲ្យ Real Madrid ចំនួន ៤៣៨ប្រកួត។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

យ៉ាងណាមិញ ខ្សែប្រយុទ្ធមុខស្រស់រូបនេះ  បានចាកចេញពី Real Madrid ទៅចូលរួមជាមួយសេះបង្កង់ Juventus នៅទឹកដីអ៊ីតាលី កាលពីរដូវក្ដៅរដូវកាលមុន ក្នុងហេតុផលស្វែងរកការប្រកួតប្រជែងថ្មី។ ជាមួយនឹងការចាកចេញនេះដែរ Ronaldo បានសារភាពអំឡុងពេលទទួលពាន Marca Leyenda award នាទីក្រុង Madrid ថា គេនឹករាជធានីរបស់ប្រទេសអេស្ប៉ាញ គឺរាជធានី Madrid និងមានអារម្មណ៍ថាមិនសប្បាយចិត្តដែលចាកចេញពីក្លិបយក្ស Real Madrid។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ខ្ញុំមានអារម្មណ៍ថាសុំទោស នៅពេលដែលខ្ញុំចាកចេញពី Real Madrid។ ខ្ញុំនឹកក្រុមទាំងពីរ (Man UTD និង Real Madrid) ប៉ុន្តែនេះគឺជាវិថីនៃជីវិត ខ្ញុំធ្លាប់បានរស់នៅជាច្រើនឆ្នាំក្នុងទីក្រុង Madrid, កូនរបស់ខ្ញុំ និងភរិយារបស់ខ្ញុំកើតនៅទីនេះ ដូច្នេះខ្ញុំនឹក Madrid ខ្លាំង។ នេះគឺជាមោទកភាពមួយសម្រាប់ខ្ញុំ ដែលបានឈ្នះពានជាមួយ Real Madrid។ ខ្ញុំសង្ឃឹមថានឹងអាចត្រឡប់មក Madrid វិញក្នុងពេលឆាប់ៗវិញ។

 Ronaldo ថ្លែងអំឡុងពេលកម្មវិធីប្រគល់រង្វាន់

ប្រភព: GOAL

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T