Vietjet អបអរការបើកផ្លូវហោះហើរថ្មីៗ និងការបង្កើនការហោះហើរជាមួយនឹងការផ្តល់ជូនសំបុត្រប្រមូ៉សិនមានតម្លៃ ០ ដុល្លារអាមេរិកចំនួន ៨៥,០០០ សន្លឹក!

//s6.kh1.co/52/52a51b5a0b5e3f30346ade9ccc5c369b501cac81.jpg
សង្គម

 ៣០-កក្កដា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំ​ពេញ៖  ស្រប​ពេល​សន្និ​សីទ​ផ្សព្វ​ផ្សាយ​ការ​បណ្តាក់​ទុន​នៅ​ខេត្ត Kien Giang ក្រោម​ទស្ស​ន​ទាន «Kien Giang-តំបន់​ដ៏​មាន​សក្តា​នុ​ពល និង​​ផ្តល់​ឱកាស​ជាច្រើន​សម្រាប់​ការ​បណ្តាក់​ទុន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រ​ភាព» ត្រូវ​បាន​​រៀប​ចំ​ឡើង ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ប្រើ​ប្រាស់​ព្រឹត្តិ​ការណ៍នេះ ដើម្បី​ប្រកាស​ពីផែន​ការ​របស់​ខ្លួន​ដើម្បី​​បើកផ្លូវ​ហោះ​ហើរ​ថ្មី និង​បង្កើន​ការ​​ហោះ​ហើរ​​ទាំង​ទៅទាំង​មក​ពី​កោះ Phu Quoc ដែល​ជា​គោល​​ដៅ​ទេស​ចរណ៍​ក្នុង​តំបន់​ឆ្នេរដ៏មាន​ប្រជា​ប្រិយ​ភាព​​មួយ​របស់​វៀត​ណាម​។ ការ​ប្រកាស​ក្នុង​កម្ម​វិធី​ដ៏​អឹក​ធឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​របស់​នា​យក​រដ្ឋ​មន្ត្រី​វៀត​ណាម​លោក Nguyen Xuan Phuc និង​មេដឹក​នាំ​ជាន់ខ្ពស់​ជា​ច្រើន​ទៀត​​ក្នុង​ជួរ​រដ្ឋា​ភិបាល​របស់​វៀត​ណាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vietjet អបអរការបើកផ្លូវហោះហើរថ្មី
Vietjet អបអរការបើកផ្លូវហោះហើរថ្មី

ដើម្បី​អប​អរ និង​ស្វាគមន៍​ផ្លូវ​​​ហោះ​ហើរ​ថ្មី​ៗ​ជាច្រើន និង​ការ​បង្កើន​ការ​ហោះហើរ​ឥត​ឈប់​ឈរក្រុមហ៊ុន Vietjet នឹង​ផ្តល់​សំបុត្រ​ចំនួន​ ៨៥,០០០ សន្លឹក មាន​​តម្លៃ​ចាប់​ពី ០ (សូន្យ) ដុល្លារ​អាមេរិក។សំបុត្រ​ក្នុង​ប្រមូ៉​សិន​​ទាំង​នេះ អាច​រក​ជាវ​​បាន​ចាប់​ពី​ពេលនេះរហូត​ដល់​ចុង​​ខែ ​កក្កដា នា​ថ្ងៃ​ទី​៣១ ឆ្នាំ​២០១៩ ខណៈ​ដែល​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​អាច​ធ្វើ​ឡើង​ពេល​​ណា​ក៏​បាន ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ដល់​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ សម្រាប់​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក​ដែល​ភ្ជាប់​ពី​កោះ Phu Quoc ទៅកាន់​ទីក្រុង​ហា​ណូយ ទីក្រុង Hai Phong និង​ទី​ក្រុង​ហូ​ជី​មិញ​។ សម្រាប់​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ​ដែល​ភ្ជាប់​ពី​កោះ Phu Quoc ទៅកាន់​ទីក្រុង​ហុង​កុង និង​ទីក្រុង Incheon កាល​បរិ​ច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរអាច​​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។
សំបុត្រ​ក្នុង​ប្រមូ​៉សិន​ដ៏ពិសេស​ទាំង​នេះ អាច​រក​ជាវ​បាន​ នៅលើ​គ្រប់​បណ្តាញ​ទាំង​អស់ដូច​ជា លើ​គេហ​ទំ​ព័រ​របស់ Vietjet គឺ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ឧប​ករណ៍​ចល័ត «Vietjet Air» ឬ www.facebook.com/vietjetvietnam (ដោយ​គ្រាន់​​​តែ​ចុច​លើ​ប្រអប់ «Booking»)​។ ការ​ទូ​ទាត់​ប្រាក់ អាច​ធ្វើ​ឡើង​យ៉ាង​ងាយ​ស្រួល​ជា​មួយ​នឹង​សមា​គម Vietjet Skyclub ដោយ​ប្រើ​កាត​ឥណ​ពន្ធ​ និង​ឥណ​ទាន​អន្តរ​ជាតិ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​។  
ការ​បន្តការ​ពង្រីក​​ឥត​ឈប់​ឈរ​លើ​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ និង​​ក្នុង​ស្រុក​របស់​ Vietjet បង្កើត​ឲ្យ​មាន​ឱកាស​ដ៏អស្ចារ្យ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បែប​អាជីវកម្ម និង​ទេស​ចរណ៍ពី​ប្រទេស​កម្ពុជា​។ ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀម​រាប ក្រុមហ៊ុន Vietjet ផ្តល់​ការ​ហោះ​ហើរ​ជា​ប្រចាំ​ថ្ងៃ និង​ដោយ​ផ្ទាល់​ទៅកាន់​ទីក្រុង​ហា​ណូយ​។ ការ​ធ្វើ​ដំណើរ​អាច​​ធ្វើ​ឡើង​ដោយ​ងាយ​ស្រួល​ជា​មួយនឹង​កម្រិត​នៃ​សំបុត្រ​ហោះហើរ​ជាច្រើន​ប្រភេទ ក៏​ដូច​ជា​ជា​មួយ​នឹង​តម្លៃ​សម​រម្យ និង​ផ្លូវ​ហោះ​ហើរ​ជា​ច្រើន​ជម្រើស​​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​​គោល​ដៅ​ផ្សេង​ៗកាន់​តែ​មាន​​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស រួម​ជា​មួយ​នឹង​សេវា​ដ៏​រំភើប និង​ប្រកប​ដោយ​គុណ​ភាព ដែលត្រូវ​បាន​ផ្តល់​ដោយ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet លើ​​រាល់​ការ​ហោះហើរ​​ទាំង​អស់​។

Vietjet អបអរការបើកផ្លូវហោះហើរថ្មី
Vietjet អបអរការបើកផ្លូវហោះហើរថ្មី

ការ​ហោះហើរ​របស់ Vietjet ក៏​បានក្លាយ​ជា​ស្ពាន​ដ៏សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​វិស័យ​ពាណិជ្ជកម្ម និង​ទេស​ចរណ៍​ផងដែរ​។ ស្រប​ពេល​ដែល​មាន​ការ​​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច និង​ទេស​ចរណ៍​​ជា​សក្តា​នុ​ពល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ កោះ Phu Quoc និងខេត្ត Kien Giang ត្រូវ​បាន​រំពឹង​ទុក​ថា នឹងក្លាយ​ជា​តំបន់​មាន​សេដ្ឋ​កិច្ច​ឈាន​មុខ​គេ​ នៅ​ភាគ​ខាងត្បូង​ប្រទេស និង​ជា​គោល​ដៅដែល​មាន​ការ​ទាក់​ទាញ​រួច​​ជាស្រេច​សម្រាប់​អ្នក​ទេសរណ៍ និង​អ្នក​វិនិយោគ​កម្ពុជា ជា​ពិសេសការ​ធ្វើ​ដំណើរ​ដោយផ្លូវអាកាស​កាន់​តែ​មាន​អត្ថ​ប្រយោជន៍​ជាង​មុន​។
Vietjet បានក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ទទួលបាន​ការ​គាំទ្រ​ពី​អ្នក​ដំណើរ​រាប់​លាននាក់ ដោយ​សារ​តែ​ការផ្តល់​ជូន​ប្រមូ​សិន​ដ៏រំភើប​ជាច្រើន កម្ម​វិធីកម្សាន្ត​ផ្សេង​ៗ ជាពិសេស ក្នុង​អំឡុង​ពេល​រដូវ​បុណ្យ​ទាន​​នានា​។ Vietjet ផ្តល់​ជូន​ដល់​អ្នក​ដំណើរ​នូវ​បទពិសោធ​ន៍ហោះហើរ​​នៅលើ​យន្ត​ហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​អង្គុយ​ប្រកបដោយ​ផា​សុខកភាព និង​ផ្តល់​ជូន​ម្ហូប​អាហារក្តៅ​ៗ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ដែល​បម្រើ​ជូន​ដោយ​បុគ្គ​លិក​ដ៏​ស្រស់​ស្អាត និង​ប្រកប​ដោយ​​ភាព​រួស​រាយ​រាក់​ទាក់ និង​សេវា​បន្ថែម​ដ៏​គួរ​ឲ្យ​ចាប់​​អារម្មណ៍​ជាច្រើន​ទៀត​៕

Vietjet អបអរការបើកផ្លូវហោះហើរថ្មី
Vietjet អបអរការបើកផ្លូវហោះហើរថ្មី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T