ឈាមជ័រអ្នកប្រដាល់!! កូនប្រុសអតីតស្ដេចប្រដាល់ អេ ភូថង ផ្ដួលថៃ ឈ្នះពាន អមជាមួយម៉ូតូ និងទឹកប្រាក់ (មានវីដេអូ)

//s6.kh1.co/b7/b721de8d7f080fd4a5636b342fedda62c71936ca.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រពូល A ហើយ ដោយកីឡាករកម្ពុជា ដែលជាកូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង, ម៉ឺន មេឃា បានយកឈ្នះកីឡាករថៃ ភិតណាំអេក ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជិវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ជិវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹក កីឡាករទាំងពីរបានសម្រុកគ្នាយ៉ាងខ្លាំង ខណៈកីឡាករថៃ ហាក់មានប្រៀបក្នុងការវាយជង្គង់មកលើ មេឃា ប៉ុន្តែ មេឃា ធ្វើបានល្អជាង ដោយការទាត់ និងម៉ាត់។ បញ្ចប់ការប្រកួត ៥ទឹក មេឃា បានទទួលជ័យជំនះ ភេតណាំអេក គ្រងតំណែងលេខ ១ ពូល A ដោយបានឈ្នះពាន ១ ម៉ូតូ ១គ្រឿង និងលុយ ២លានរៀល។

មេឃា និងត្រូវរង់ចាំអ្នកលេខ ១ ក្នុងពូល B ដើម្បីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ និងទឹកប្រាក់ ៦០០០ដុល្លារ៕

ចង់ដឹងថាការប្រកួត វគ្គផ្ដាច់ព័្រត្ររវាង ម៉ឺន មេឃា និង ភេតណាំអេក យ៉ាងណានោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T