បាក់ចង្កេះជាមួយតម្លៃផ្លូវការរបស់ OPPO Reno Barcelona Edition!

//s4.kh1.co/c5/c5c3e59b25f2050dcc3079d148907e051170c4de.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់សង្ហា និងចំនួនមានកំណត់មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូឌែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឲ្យការសហកាគ្នាយ៉ាងស្អិតរមួតជាថ្មីជាមួយនឹងក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូឌែល ដែលលើសពីការពេញចិត្តរបស់ Fan និងក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់បណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូឌែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ ដុល្លារ ជាតួលេខដែលល្អគ្មានគូរប្រៀបតែម្តង។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition

កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ និងយ៉ាងហោចណាស់មួយគ្រឿងក៏តម្លៃជាង១ពាន់ដុល្លារដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង១ពាន់ដុល្លារឯណោះ។ មានឯណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង១ពាន់ដុល្លារក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះ មិនងាយមានទេ ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្លឹងឡើយ គ្រាន់តែបញ្ចូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ។ 

OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition

មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់មានអារម្មណ៍ម៉េចដែរពេលនេះ?

គួរបញ្ជាក់ថា ម៉ូឌែលថ្មី OPPO Reno FC Barcelona Edition នេះមានតែ ៦៨គ្រឿងប៉ុណ្ណោះ ដែលនឹងដាក់លក់ នៅទូទាំងប្រទេសកម្ពុជា បើវាតិចយ៉ាងនេះ ហើយតម្លៃល្អបែបនេះ រកឯណាបាន? ដូច្នេះតោះចាំអង្កាល់ទៅរកមើលតាមហាងទូរស័ព្ទទាំងអស់គ្នា៕

OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T