ក្រុមហ៊ុន Smart Axiata ដាក់ចេញ Google Mobile Data Plan សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android!

//s5.kh1.co/dd/dd54bc7ba272a912080d278e8e21cd1967dbf2dc.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំ​ពេញ៖ អតិ​ថិ​ជន​របស់​ក្រុមហ៊ុន Smart Axiata  ដែល​​កំពុងតែ​ប្រើ​ប្រាស់​​ប្រើ​ប្រាស់​ទូរស័ព្ទ​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ Google Android នៅ​ពេល​នេះ អាច​ទទួលបា​ន​ភាព​រីក​រាយ​ទៅ​លើ​ជម្រើស​នៃ​​​គម្រោង និង​កញ្ចប់​កាន់​តែ​ងាយ​ស្រួល​ ក្រោយពី​ក្រុម​ហ៊ុនដាក់​ឲ្យ​ប្រើ​ប្រាស់​កម្ម​វិធី Google Mobile Data គម្រោង​ទិន្ន​ន័យ​ចល័ត​របស់ (Google)​។ Smart គឺ​ជាក្រុមហ៊ុន​ដំបូងគេ​របស់​​ក្រុមហ៊ុន​ Axiata Group និង​ជា​ប្រតិ​បត្តិ​ករ​ទូរ​គមនា​គមន៍​ចល័ត​​ទី​១ ក្នុង​ប្រទេស​កម្ពុជា ដែលដាក់ចេញ​ប្រើ​ប្រាស់​សេវា​​មួយ​នេះ​។  
តាមរយៈការប្រើប្រាស់គម្រោងទិន្នន័យចល័ត អតិថិជនអាចគ្រប់គ្រងគម្រោងទូរស័ព្ទចល័តរបស់ពួកគេ ទទួលការជូនដំណឹងដ៏មានប្រយោជន៍ដូចជា នៅពេលពួកគេត្រូវការធ្វើការផ្លាស់ប្ដូរផែនការទិន្នន័យរបស់ពួកគេ និងមើលក៏ដូចជាជាវការផ្តល់ជូន ដែលទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់ដំឡើងកម្មវិធីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Google Mobile Data Plan 
Google Mobile Data Plan 

លោក Stjepan Udovicic ប្រធាន​ផ្នែក​​ទីផ្សារ​បស់ក្រុមហ៊ុន Smart បាន​ពន្យល់​ថា៖

លោក Stjepan បាន​បន្ថែម​ទៀត​ថា៖​
“ក្រុមហ៊ុន Smart តែង​តែ​ខិត​ខំព្យា​យាម​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ដៃគូ​​នា​នា​​ដើម្បី​ផ្តល់​ឲ្យ​អតិ​ថិ​ជន​របស់​យើង​នូវ​ភាព​សាមញ្ញ​បំផុត ងាយ​ស្រួល​បំផុត និង​អត្ថ​ប្រយោជន៍ដ៏ល្អ​បំផុត​ ទៅលើ​ការ​ប្រើ​​ប្រាស់​​ផលិតផល និង​សេវា​របស់​យើង​។ ជាមួយ​នឹង​អត្ថ​ប្រយោជន៍​របស់​កម្មវិធី​គម្រោង​ទិន្ន​ន័យ​ចល័ត​របស់ Google មួយ​នេះ អតិ​ថិ​ជនតែង​តែ​អាច​​ទទួលបាននូវ​តម្លា​ភាព​ពេញ​លេញអំពី​ចំនួន​សមតុល្យ​ទិន្ន​ន័យរបស់​ខ្លួន​ និង​រីក​រាយ​ជា​មួយ​នឹង​សេវា​ទស្ស​នា​ភាព​យន្ត​ជាច្រើន​របស់​យើង​ដូច​ជា iflix, Soyo និង​​សេវា​​ស្តាប់​តន្ត្រីកម្សាន្ត​របស់​យើង​ឈ្មោះ​ថា Pleng by Smart​។ យើង​​ពិត​ជា​រីក​រាយណាស់​ក្នុងក្លាយ​ជា​ផ្នែកមួយ​នៃ​​​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នេះ ដែលមាន​បំណង​ក្នុង​ការ​ជួយ​ឲ្យ​អតិថិ​ជន​ទទួលបានជម្រើស​គម្រោង​ដ៏ល្អ​បំផុត​សម្រាប់​តម្រូវ​ការ​របស់​ពួក​គាត់”។
សេវា Google Mobile Data Plan អាច​ដំណើរ​​​ការ​សម្រាប់​​ទូរ​ស័ព្ទ​ទាំង​អស់ ដែល​ប្រើប្រាស់​​ប្រព័ន្ធ Android OS 4.4 ឬ​ក៏​ខ្ពស់​ជាង​នេះ ហើយ​សេវា​នេះ អនុ​ញ្ញាត​ឲ្យ​មាន​ជម្រើស​ជាច្រើន​ដូច​ជា ភាព​ងាយ​ស្រួល​​ក្នុង​ការ​ទិញ​ទិន្នន័យ​បន្ថែម ​ពេល​ទស្ស​នា​វីដេអូ ដែលវា​នឹង​ផ្តល់​ឲ្យ​អតិ​ថិ​ជន​នូវ​បទពិសោធ​ន៍កាន់​​តែល្អប្រសើរ​​។
ការ​ដាក់​ឲ្យ​​កម្មវិធី Google Mobile Data Plan ​ប្រើ​ប្រាស់​ជាផ្លូវ​ការ ធ្វើ​ឡើង ក្រោយពី​ការ​​ដាក់​ឲ្យ​​ប្រើ​ប្រាស់​នូវ​​សេវា Smart Wi-Fi Calling, eSIM និង​សេវា​បង់​លុយ​ដោយ​ផ្ទាល់​របស់​​ក្រុម​ហ៊ុន​ប្រតិ​បត្តិករ​ចល័ត​ឈាន​មុខ​គេ​មួយនេះ កាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings --> Google --> Mobile Data Plan ជាការស្រេច។

“ជា​មួយនឹង​កម្មវិធី​ថ្មី​នេះ អតិថិ​ជន​ នឹង​អាច​​ជ្រើស​រើស​គម្រោងបច្ចុប្បន្ន​របស់​ខ្លួន និង​​បន្ថែមកញ្ចប់​ទិន្នន័យ​ចល័តកាន់ថែម​​ទៀត​ដោយ​គ្មាន​​ដែន​កំណត់ នៅ​ពេល​ដែល​ត្រូវ​ការ​។ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ Android ក៏​​អាច​បង្ហាញ​ព័ត៌​មាន​សំខាន់​ៗ​សម្រាប់​អតិ​ថិ​ជន​ផងដែរ ដូច​ជា​ ​ទិន្ន​ន័យ​ដែល​នៅ​សល់ និង​សុពល​ភាព​​របស់​គម្រោង​​​របស់​ប្រព័ន្ធស្មាត​​”។

លោក Stjepan បាន​បន្ថែម​ទៀត​ថា៖​ 

“ក្រុមហ៊ុន Smart តែង​តែ​ខិត​ខំព្យា​យាម​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ដៃគូ​​នា​នា​​ដើម្បី​ផ្តល់​ឲ្យ​អតិ​ថិ​ជន​របស់​យើង​នូវ​ភាព​សាមញ្ញ​បំផុត ងាយ​ស្រួល​បំផុត និង​អត្ថ​ប្រយោជន៍ដ៏ល្អ​បំផុត​ ទៅលើ​ការ​ប្រើ​​ប្រាស់​​ផលិតផល និង​សេវា​របស់​យើង​។ ជាមួយ​នឹង​អត្ថ​ប្រយោជន៍​របស់​កម្មវិធី​គម្រោង​ទិន្ន​ន័យ​ចល័ត​របស់ Google មួយ​នេះ អតិ​ថិ​ជនតែង​តែ​អាច​​ទទួលបាននូវ​តម្លា​ភាព​ពេញ​លេញអំពី​ចំនួន​សមតុល្យ​ទិន្ន​ន័យរបស់​ខ្លួន​ និង​រីក​រាយ​ជា​មួយ​នឹង​សេវា​ទស្ស​នា​ភាព​យន្ត​ជាច្រើន​របស់​យើង​ដូច​ជា iflix, Soyo និង​​សេវា​​ស្តាប់​តន្ត្រីកម្សាន្ត​របស់​យើង​ឈ្មោះ​ថា Pleng by Smart​។ យើង​​ពិត​ជា​រីក​រាយណាស់​ក្នុងក្លាយ​ជា​ផ្នែកមួយ​នៃ​​​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នេះ ដែលមាន​បំណង​ក្នុង​ការ​ជួយ​ឲ្យ​អតិថិ​ជន​ទទួលបានជម្រើស​គម្រោង​ដ៏ល្អ​បំផុត​សម្រាប់​តម្រូវ​ការ​របស់​ពួក​គាត់”។ 

សេវា Google Mobile Data Plan អាច​ដំណើរ​​​ការ​សម្រាប់​​ទូរ​ស័ព្ទ​ទាំង​អស់ ដែល​ប្រើប្រាស់​​ប្រព័ន្ធ Android OS 4.4 ឬ​ក៏​ខ្ពស់​ជាង​នេះ ហើយ​សេវា​នេះ អនុ​ញ្ញាត​ឲ្យ​មាន​ជម្រើស​ជាច្រើន​ដូច​ជា ភាព​ងាយ​ស្រួល​​ក្នុង​ការ​ទិញ​ទិន្នន័យ​បន្ថែម ​ពេល​ទស្ស​នា​វីដេអូ ដែលវា​នឹង​ផ្តល់​ឲ្យ​អតិ​ថិ​ជន​នូវ​បទពិសោធ​ន៍កាន់​​តែល្អប្រសើរ​​។ 

ការ​ដាក់​ឲ្យ​​កម្មវិធី Google Mobile Data Plan ​ប្រើ​ប្រាស់​ជាផ្លូវ​ការ ធ្វើ​ឡើង ក្រោយពី​ការ​​ដាក់​ឲ្យ​​ប្រើ​ប្រាស់​នូវ​​សេវា Smart Wi-Fi Calling, eSIM និង​សេវា​បង់​លុយ​ដោយ​ផ្ទាល់​របស់​​ក្រុម​ហ៊ុន​ប្រតិ​បត្តិករ​ចល័ត​ឈាន​មុខ​គេ​មួយនេះ កាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings --> Google --> Mobile Data Plan ជាការស្រេច។ 

Google Mobile Data Plan 
Google Mobile Data Plan 

  សម្រាប់​ព័ត៌​មាន​បន្ថែម និង​ព័ត៌​មាន​ថ្មី​ៗពីក្រុម​ហ៊ុន​ ស្មាត អាស្យាតា សូម​ចូល​ទៅ​កាន់​ទំ​ព័រ​ Facebook របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​តាម​រយៈ www.smart.com.kh​។     

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T