ស៊ូ ដា​ណេ រៀប​ការ​បាន​៣​ថ្ងៃ​ស្វាមី​វ័យ​ចំណាស់​​ទៅ​ចោល​បាត់

//s6.kh1.co/ef/efe3367b1011dade9ffe087d5c51b776e0876973.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ​៖ សម្រាប់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​របស់​តារាចម្រៀង​ស៊ូ ដា​ណេ គ្រាន់តែ​រៀប​ការ​រួច​បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​ខាង​ប្រុស​ទៅ​ចោល​បាត់ ។ ស៊ូ ដា​ណេ មិន​អាច​ឃាត់​ការ​ចាកចេញ​របស់​ស្វាមី​បាន​ទេ វា​សល់​តែ​ក្ដី​អាឡោះអាល័យ​ប៉ុណ្ណោះ ។ តើ​ហេតុ​អ្វី​បានជា​ស្វាមី​ទៅ​ចោល​ដា​ណេ បែប​នេះ ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
//s5.kh1.co/7e/7ed34bc9c69e37deb3f85b5553b687bf9f64b1a2.jpg

តារាចម្រៀង​ស៊ូ ដា​ណេ បាន​ចូល​រោងការ​ជាមួយ​អាណិកជន​វ័យ​ចំណាស់​រស់នៅ​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។ រៀប​ការ​នៅ​ឯ​ស្រុក​រួច​ហើយ ស៊ូ ដា​ណេ បាន​រៀបចំ​ពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​២៣ កក្កដា ២០១៩ ។

//s5.kh1.co/4b/4b6a59a746986959cbf5e50109ec7b5f05f88a0d.jpg

តារាចម្រៀង​ស៊ូ ដា​ណេ បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​វ័យ​ចំណាស់​ជា​ច្រើន​ខែ​មុន​ពេល​រៀប​ការ គឺ​នាង​បាន​ភ្ជាប់​ស្នេហ៍​ពេល​នាង​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ។ ដោយសារ​តែ​មាន​និស្ស័យ​ជាមួយ​គ្នា អ្នក​ទាំង​ពីរ​ក៏​សម្រេចចិត្ត​រៀប​មង្គលការ​សាង​អនាគត​រួម​គ្នា ។ ក្នុង​ពិធី​មង្គលការ​នោះ​មានការ​ចូលរួម​ជូនពរ​ជ័យ​ពី​ញាតិ​មិត្ត ព្រមទាំង​មិត្ត​សិល្បករ​ជា​ច្រើន​ដួង​ផង​ដែរ ធ្វើ​ឲ្យ​ដា​ណេ រីករាយ​សប្បាយចិត្ត ។

//s5.kh1.co/73/7374359eada430e133d7a40c801f1e537dc247e2.jpg

គ្រាន់តែ​រៀប​ការ​រួច​បាន​៣​ថ្ងៃ មិន​ទាន់​បាន ដើរ​កម្សាន្ត​ផង ស្វាមី​របស់​ស៊ូ ដា ណេ លោក អែម សុ​វ​ណ្ណា ដល់​ពេលវេលា​ត្រូវ​ចាកចេញ ទៅ​សហរដ្ឋអាមេរិក​វិញ ចោល​ភរិយា​ដែល ទើប​រៀប​ការ​ថ្មីថ្មោង ដោយសារ​លោក​ដល់​ពេល​ត្រូវ​ចូល​ធ្វើការ ។ ការ​ឃ្លាតឆ្ងាយ​ពី​គ្នា​ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឱ្យ​តារាចម្រៀង​ស៊ូ ដា ណេ មាន​អារម្មណ៍​អាឡោះអាល័យ និង​កណ្តោចកណ្តែង​ជា​ខ្លាំង តែ​នាង​ខំ​រម្ងាប់​ចិត្ត ដោយ​សង្ឃឹមថា នឹង​បាន​រស់នៅ​ជួបជុំ​គ្នា ក្នុង​ពេល ឆាប់ ៗ ខាង​មុខ​នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក ។

//s5.kh1.co/72/72da7be4e3f42fffea9101aee2a32cc2207d023e.jpg

ស៊ូ ដា​ណេ អតីត​ជា​សិល្ប​ការិនី​ប្រចាំ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​ឈ្មោះ​ពិត​ឆោម ច័ន្ទ​នេ​ត ។ នាង​មាន​ជំនាញ​សិល្បៈ​ច្រើន​ដូច​ជា​ល្ខោនបាសាក់ យីកេ របាំ​បុរាណ ស្មូត្រ និង​ច្រៀង​សម័យ មាន​ទឹកដម​សំឡេង​លំនាំ​អ្នកស្រី​ប៉ែន រ៉​ន ។

ស៊ូ ដា​ណេ និយាយ​ថា​«​នាង​ខ្ញុំ​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ដូច​ដើម ដោយនៅ​ខែមីនា​ឆ្នាំ​ក្រោយ បើ​មិន​ប្រែប្រួល​នាង​ខ្ញុំ​ទៅ​អា​មេ​រិ​ក​តែ​មួយ​រយៈ​ក៏​មក​ស្រុក​វិញ ឡើង​ចុះ​ដើម្បី​បង្កើត​មុខរបរ​នៅ​ស្រុក​យើង​ច្រើន​ជាង ។ នាង​ខ្ញុំ​ថា​សប្បាយចិត្ត​ដែល​ស្វាមី​គាត់​ឲ្យ​តម្លៃ​ពី​សិល្បៈ យល់​ពី​សិល្បៈ​។ នាង​ខ្ញុំ​នឹង​មើលថែ​ចំណង​ស្នេហ៍​មួយ​នេះ​ឲ្យ​នៅ​រឹង​មាំ​ជា​រៀង​រហូត​តទៅ​»៕

//s6.kh1.co/e1/e1f3fea0a32c8d74bd2d4683a1772e89d532fbf9.jpg
//s5.kh1.co/18/18f6833b37879a96bcb01c9d666677a0012102e1.jpg
//s6.kh1.co/89/8992cabe2ecea7decdd253a1617d99dc93491ce7.jpg

ប្រភព៖ កោះសន្តិភាព

ស៊ូ ដាណេ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T