បារាំង៖ អ្នកចាត់ការទូទៅលោក Leonardo Jardim បានប្រាប់ទៅកាន់ក្លិបដែលខ្លួនកំពុងតែដឹកនាំ Monaco ថាខ្លួនចង់នាំយកកីឡាករខ្សែប្រយុទ្ធ Mariano Diaz មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។ 

ជុំវិញបញ្ហាដោះដូរ សាម៉ីខ្លួនផ្ទាល់ កីឡាករ Mariano Diaz ដែលជាម្ចាស់អាវលេខ ៧ នៅ Real Madrid គ្មានចេតនាចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះនោះទេ និងចង់បន្តរួមរស់នៅកីឡដ្ឋាន Santiago Bernabeu ហើយចង់ប្រកួតប្រជែងដើម្បីរកតំណែងលេង។

កីឡាករ Mariano Diaz

យ៉ាងណាមិញ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane មិនបានបង្ហាញឲ្យឃើញពី ការចាប់អារម្មណ៍នូវវត្តមាន របស់ខ្សែប្រយុទ្ធ Mariano សម្រាប់រដូវកាលថ្មីខាងមុខនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការប្រកួតមិត្តភាព Pre-Season កីឡាករវ័យ ២៥ឆ្នាំ Mariano មិនទាន់បានចូលលេងឲ្យ Real Madrid សូម្បីតែ ១នាទី។ 

លោក Zinedine Zidane

ក្លិបបាល់ទាត់ Monaco កំពុងតែរៀបចំសំណើដើម្បីចរចាជាផ្លូវការជាមួយ Real Madrid ក្នុងការនាំយក Mariano Diaz ទៅលេងនៅទឹកដីបារាំងម្ដងទៀតសម្រាប់រដូវកាល ២០១៩-២០២០។

គួរបញ្ជាក់ផងដែរថា Mariano Diaz ធ្លាប់លេងនៅក្របខណ្ឌកំពូលបារាំង Ligue1 ម្ដងរួចមកហើយ គឺកាលពីរដូវកាល ២០១៧-២០១៨ រូបគេបង្ហាញខ្លួនបានយ៉ាងល្អជាមួយ Lyon ដោយអាចរកគ្រាប់បាល់បាន ២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៧ដង ក្នុងចំណោមការបង្ហាញខ្លួនសរុប ៤៥ប្រកួត៕ 

កីឡាករ Mariano Diaz កាលនៅលេងឲ្យ Lyon

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]