ក្រមុំទាំង៣ បង្អួតសម្រស់ដាក់គ្នា ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ពិតជាស្អាតណាស់!

//s6.kh1.co/83/83e6e1d23450e2510274979bcc90dfb6518a669b.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

សៀមរាប៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានស្គាល់តារាសម្ដែងស្រីរូបស្រស់ កញ្ញា ហ៊ិន ច័ន្ទនីរត្ន័  ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា ជាក់ជាមិនខាន ដោយនាពេលកន្លងមកតារាស្រីទាំងបីនាក់នេះទទួលបាន ការគាំទ្រខ្លាំងទៅលើអាជីពរបស់ពូកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពទាំង៣រូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើអាជីពសម្ដែងរបស់ខ្លួននោះទេ សូម្បីតែរូបរាងខាងក្រៅរបស់ពួកគេ ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់ពិធីការិនីរូបស្រស់កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងតារាស្រីពីរដួងទៀតគឺ កញ្ញា ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា នៅលើទឹកដីសៀមរាប មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថា ក្រមុំៗទាំង៣ បានគ្រងនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ រំលេចទៅពណ៌ខុសៗគ្នាមើលទៅស្រស់ស្អាតនិងទាក់ទាញខ្លាំងមែនទែន ។

គួរឲ្យដឹងផងដែរថា នេះលើកជាទីមួយហើយដែលតារាស្រីរូបស្រសសោភាកញ្ញា ហ៊ិន ច័ន្ទនីរត្ន័  កញ្ញា ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា បានរួមការងារជាមួយគ្នាបែបនេះ ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងតែម្ដង៕

ប្រភពរូបថត៖ Nara Foto 

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ហ៊ិន ច័ន្ទនីរ័ត្ន 
ហ៊ិន ច័ន្ទនីរ័ត្ន 
ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា 
ហេង ចន្ថា 
ហេង ចន្ថា 
ក្រមុំទាំង៣ 
ក្រមុំទាំង៣ 
ក្រមុំទាំង៣ 
ក្រមុំទាំង៣ 
ហ៊ិន ច័ន្ទនីរ័ត្នម៉ាក សែនសូនីតាហេង ចន្ថា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T