ពិធីករ សុខ រ៉ាស៊ី សរសើរមិនដាច់ពីមាត់ ក្រោយឃើញអ្នករត់Pass App រើសក្រវិលកំប៉ុងធ្វើអាវ ដោយជនបរទេសសុំទិញ ក៏មិនលក់ឲ្យ ព្រោះហេតុផលនេះ

//s6.kh1.co/2a/2ac7f09e6b1c19181760b668706e0aadcad705b7.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេស្គាល់ពីពិធីករ ប្រុសកូនពីរលោក សុខ រ៉ាស៊ី ដែលតែងតែបង្ហាញមុខនៅលើបណ្ដាឆាកប្រគំតន្រ្តីតូចធំ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ជាមួយនឹងការលេងពាក្យពេចន៍របស់លោក ទទួលបានការគាំទ្រមិនចាញ់តារាប្រុសផ្សេងទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ គណនីហ្វេសប៊ុកផ្លូវការ របស់ពិធីករដ៏ប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានបង្ហោះរូបភាពនិងសារជាច្រើន ធ្វើឲ្យបណ្ដាអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងការបង្ហោះនោះផងដែរ លោក សុខ រ៉ាស៊ី​ ក៏បានសរសេរថា៖«ជិះPass Apps បានជួបគាត់ ពិតជាមានមោទនភាពណាស់! បងប្រុសម្នាក់នេះគាត់តែងតែរើសសម្បកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់អោយទីក្រុងយើង បាត់សុភ័ណ្ឌភាពទេ!  គាត់តែងឲ្យលុយទៅកុមារតូចៗដែល តែងតែជួយរើសកំប៉ុងតាមផ្លូវអោយគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់ម៉ឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប!  មានជនបរទេសជាច្រើនពេលជិះPass Apps គាត់ ពួកគេបានសុំថត និង សុំទិញខោអាវនេះ ដោយអោយតម្លៃថ្លៃណាស់ តែគាត់មិនលក់នោះទេ! គាត់ថា៖ គាត់ត្រូវតែ ទុកជា ខោអាវនេះ ជានិមិត្តរូប ថា «ជនជាតិខ្មែរយើង ស្រឡាញ់ និង ការពារបរិស្ថានណាស់!»។

ក្រោយពីបានឃើញបែបនេះ គេសង្កេតមានមហាជនមិនតិចនោះទេ បានធ្វើការស៊ែរ ជាមួយការសរសើរ គ្រប់គ្នាតែម្ដង ដោយបុរសរត់Pass App ចេះច្នៃប្រឌិត ជាមួយនឹងក្រវិលកំប៉ុង ដែលគេបោះចោលថ្ងៃនេះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

រ៉ាស៊ី 
រ៉ាស៊ី 
រ៉ាស៊ី 
រ៉ាស៊ី 
រ៉ាស៊ី 
រ៉ាស៊ី 
រ៉ាស៊ី និងអ្នកបើកកង់បី
រ៉ាស៊ី និងអ្នកបើកកង់បី
អ្នកបើកកង់បី 
អ្នកបើកកង់បី 
អ្នកបើកកង់បី 
អ្នកបើកកង់បី 
សំណេររបស់ រា៉ស៊ី 
សំណេររបស់ រា៉ស៊ី 
រ៉ាស៊ី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T