ប្រជាជន រាប់លាននាក់នៅលើពិភពលោក ជាពិសេស សុភាពនារី ភាគច្រើននៅ អាស៊ី រមែងតែងតែ ចង់បាននូវសំរស់ស្រស់ស្អាត បន្ថែមបន្តិចទៀត ពីលើសំរស់ធម្មជាតិ ដែលមានស្រាប់។ តួយ៉ាងដូចជា ការផ្លាស់ប្ដូរព៌ណសក់ អោយមានព៌ណផ្សេងៗ តាមការនិយម និង ចូលចិត្តប្លែកៗពីគ្នា។ ក៏ប៉ុន្តែ លោកអ្នកដឹងទេថា ការផ្លាស់ប្ដូរព៌ណសក់ ញឹកញាប់ពេក អាចបណ្ដាលអោយ ប្រឈមមុខនឹង បញ្ហាធ្ងន់ធ្ងរ ដូចជា មហារីកជាដើម។ ខ្មែរឡូត សូមចែករំលែក ចំណេះដឹងបន្ដិចបន្តួចនេះ ជូនដល់ប្រិយមិត្តរបស់ខ្មែរឡូតទាំងអស់។

ទោះបីជា ការលាបព៌ណសក់ ដោយខ្លួនឯង រឺ នៅតាមហាង នានា ក៏ដោយ ក៏ សុទ្ធតែអាច បណ្ដាលអោយកើតជំងឺមហារីកបាន ដែរ ព្រោះថា សារធាតុគីមី នៅក្នុងថ្នាំលាបសក់ (ទាំងថ្លៃ ទាំងថោក) វាអាចនៅជាប់ស្បែកក្បាល បានរហូតដល់ រាប់ខែ ឯណោះ ហើយ សារធាតុទាំងអស់ ធ្វើប្រតិកម្មជាមួយនឹង ផ្សែងបារី និង ជាតិពុលនានា នៅក្នុងបរិយាកាស ដែលនេះជាមូលហេតុ បង្កអោយកើតជំងឺមហារីក ដោយមិនដឹងខ្លួន។

ការលាបព៌ណសក់អាចបណ្ដាល អោយកើតជំងឺជាច្រើន ដូចជា ជំងឺមហារីកសុដន់, មហារីកឈាម, និង មហារីកខួរក្បាល។

យោងទៅតាម ការណែនាំ ពីអ្នកជំនាញ ការលាបសក់ លើសពី ៩ដង ក្នុង១ឆ្នាំ អាចប្រឈមមុខនឹង ជំងឺទាំងឡាយដូចដែលបានរៀបរាប់ខាងលើ។

តើប្រិយមិត្តយល់យ៉ាងដូចម្ដេចដែរទៅលើបញ្ហានៃការលាបព៌ណសក់នេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]