ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ឈុំ វត្តី ដែលជាតារាសម្ដែងសម្បុរស្រអែម ហាក់ដូចជាទទួលបានភាពជោគជ័យ ក្នុងការងារសិល្បៈយ៉ាងខ្លាំង មិនថាការសម្ដែងខ្សែភាពយន្តភាគ ឬការថតស្បតនោះទេ តែងតែលេចវត្តមាន របស់នាងជានិច្ច។

លើសពីនេះ តារាស្រីរូបនេះ ធ្វើឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតស្នេហារវាងនាង និងគូស្នេហ៍ដ៏សង្ហារ ដែលបានយល់ចិត្ត ថ្លើមគ្នារាប់ឆ្នាំមកហើយ។ ជាពិសេស ឈុំ វត្តី មិនខ្លាចក្នុងការបង្ហាញ មុខម្ចាស់បេះដូងជាសាធារណៈនោះទេ ថែមទាំងបណ្ដើរគ្នាយ៉ាងត្រសង ជាប្រចាំផងដែរ។

ដោយសារតែឃើញទំនាក់ទំនងស្នេហា ដ៏ជ្រាលជ្រៅរវាងអ្នកទាំងពីរ ធ្វើឲ្យហ្វេនៗជាច្រើន ពិតជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ឃើញឈុំ វត្តី ដឹកដៃម្ចាស់ជីវិត ចូលរោងជ័យគ្រប់គ្នាតែម្ដង។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ឈុំ វត្តី បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតបែបបុរាណ ដែលទស្សនិកជន កំពុងសង្ស័យថា ជាកម្រងរូបថតPre-Wedding សម្រាប់ថ្ងៃដ៏ពិសេសខាងមុននេះ។

បន្ថែមពីនេះ តាមរយៈរូបភាពទាំងនោះ គូស្នេហ៍មួយគូនេះ រៀបចំតុបតែងខ្លួនជាមួយឈុតចងក្បិន ពណ៌ក្រហម យ៉ាងស៊ីគ្នា ថែមទាំងពោរពេញដោយស្នាមញញឹមយ៉ាងស្រស់បំព្រងទាំងទ្វេតែម្ដង និងមើលទៅសមគ្នាយ៉ាងខ្លាំង។

យ៉ាងណាមិញ ឈុំ វត្តី មិនទាន់បានបកស្រាយ និងបង្ហាញឲ្យច្បាស់ នៅថ្ងៃខែច្បាស់លាស់នោះទេ ប្រហែលជាចង់បង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗជាក់ជាមិនខាន៕

ចង់ដឹងថា កម្រងរូបភាពរវាងឈុំ វត្តី និងគូស្នេហ៍ មានភាពស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖

ឈុំ វត្តី
ឈុំ វត្តី និងគូស្នេហ៍
ឈុំ វត្តី
រូបថតដែលមហាជនសង្ស័យថាជា Pre Wedding របស់ វត្តី និងគូស្នេហ៍
រូបថតដែលមហាជនសង្ស័យថាជា Pre Wedding របស់ វត្តី និងគូស្នេហ៍
រូបថតដែលមហាជនសង្ស័យថាជា Pre Wedding របស់ វត្តី និងគូស្នេហ៍
រូបថតដែលមហាជនសង្ស័យថាជា Pre Wedding របស់ វត្តី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី