ភ្នំពេញ៖ សព្វថ្ងៃនេះ បើទោះជាតារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា មានគ្រួសារនិងមិនសូវបានចេញមុខ នៅក្នុងសិល្បៈច្រើនដូចកាលពីមុនក្តី ក៏ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែមានសន្ទុះដដែលមិនស្រុតចុះនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង សារ៉ាយ សក្ខណា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រររបស់នាងភ្ញាក់ផ្អើលមែនទែន ក្រោយឃើញនាងបង្ហោះរូបគ្រួសារជាច្រើនសន្លឹក ក្នុងសម្លៀកបំពាក់បុរាណ។

ក្នុងនោះដែរ ផ្អែកលើរូបភាពទាំងនោះ បានឲ្យឃើញថា អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី ព្រមទាំងកូនស្រីសំណព្វ បានតុបតែងខ្លួនជាសម័យបុរាណ ដែលមើលទៅពិតជាប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពទាំងនេះ បានបង្ហាញឲ្យឃើញថាគ្រួសារតូចរបស់អ្នកនាង សារ៉ាយ សក្ខណា ពិតជាមានសុភមង្គលយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ មហាជនមិនតិចនាក់នោះទេ នាំគ្នាលាន់មាត់សរសើរគ្រួសាររបស់នាង ថាពិតជាមានកក់ក្តៅ និងគួរឲ្យច្រណែននឹងក្តីសុខរបស់ពួកគេខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា