ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបមកហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កញ្ញា ចំរើន សុភ័ក្រ មានសម្លេងពីរោះ ស្រទន់យ៉ាងណានោះ។

យ៉ាងណាមិញ ថ្មីៗនេះមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញបងស្រីបង្កើតរបស់តារាស្រីរូបនេះ ច្រៀងចម្រៀង Cover មួយបទមានចំណងជើងថា “ថ្នម” បង្ហោះនៅលើបណ្តាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ ផ្អែកលើវីដេអូចម្រៀង Cover នោះ បានឲ្យដឹងថា សម្លេងរបស់បងស្រីបង្កើតកញ្ញា ចំរើន សុភ័ក្រ គឺពិតជាពីរោះ មិនចាញ់ប្អូនប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀង Cover មួយបទនេះដែរ ដោយហេតុតែពីរោះរន្តំគួរឲ្យចង់បានស្តាប់ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ចំរើន សុភ័ក្រ នាំគ្នា Share តៗគ្នាយ៉ាងច្រើន ហើយថែមទាំងលាន់មាត់សរសើរអំពីសម្លេងរបស់នាងគ្រប់ៗគ្នាថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ចំរើន សុភ័ក្រ
បងស្រីរបស់ ចំរើន សុភ័ក្រ
បងស្រីរបស់ ចំរើន សុភ័ក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ