ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា តារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងតែមានស្នេហាជាមួយ តារាចម្រៀងវ័យក្មេងលោក បុត្រ ដែលមានអាយុក្មេងជាងនាងច្រើនឆ្នាំ។ ហើយគូស្នេហ៍ខុសវ័យមួយគូនេះដែរ ក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ទាំងក្នុងនិងក្រៅហ្វេសប៊ុកផងដែរ ក៏ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញកាយវិការស្វីតៗជាមួយគ្នាជាញឹកញាប់។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលឃើញ មានគណនីមួយបានបង្ហោះវីដេអូរបស់អ្នកទាំងពីរ ក្នុងសកម្មភាពថតកម្មវិធីអ្វីមួយ ដោយពួកគេបានថើបមាត់គ្នាផ្ទាល់មែនទែន ដោយគ្មានការកាត់តអ្វីទាំងអស់។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជនភ្ញាល់ផ្អើលកាន់តែខ្លាំង ព្រោះកន្លងមកមហាជន ឃើញអ្នកទាំងពីរត្រឹមថើបថ្ពាល់គ្នាតែប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ពេលនេះ ពួកគេថែមទាំងហ៊ានថើបមាត់គ្នាមែនទែន ដោយមានការលាក់លៀមអ្វីនៅមុខមហាជននោះទេ។

លើសពីនេះ មហាជននៅតែទន្ទឹងរង់ចាំមើលថា តើគូស្នេហ៍ខុសវ័យមួយគូនេះ នឹងមានអ្វីប្លែកដើម្បីបង្ហាញមហាជន នៅលើបណ្តាញសង្គមទៀត ព្រោះថាកន្លងមកពួកគេបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសកម្មភាពរបស់ពួកគេ មិនតិចដងនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ម៉ានិច និង បុត្រ
ម៉ានិច និង បុត្រ
ម៉ានិច និង បុត្រ
ម៉ានិច និង បុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច