កូរ៉េខាងត្បូង៖ ក្នុងការប្រគុំតន្ត្រីរបស់EXO-L កន្លងទៅនេះគេឃើញមាន វត្តមានរបស់តារាប្រុស ប្រចាំផលិតកម្មSM Entertainment ដូចជាTVXQ- Yunho និងសមាជិករបស់ក្រុមNCT ក៏បានទៅចូលរួមដល់ កន្លែងប្រគំតន្រ្តីផ្ទាល់ដើម្បី បង្ហាញការគាំទ្ររបស់ពួកគេ ចំពោះការវិលត្រឡប់ លើកនេះរបស់EXO-L ផងដែរ។
ក្នុងខណៈពេលដែល ការប្រគុំតន្ត្រីកំពុងតែចាប់ផ្តើម អ្នកគាំទ្របានថតនៅសកម្មភាព របស់សមាជិកក្រុមរបស់NCT-Johny បានបង្ហាញការរីករាយ នឹងរំភើបជាមួយការប្រគំតន្ត្រីរបស់EXO-L យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះ ថែមទាំងបានកាន់នៅLightstick ហើយលោតតាមការសម្តែង នៃការប្រគំតន្ត្រីរបស់EXO-L នៅពេលដែលកំពុងទស្សនានោះ។ បន្ទាប់ពីបទចម្រៀងមួយបទៗ ត្រូវបានបញ្ចប់Johny បានលើកដៃស្រែកអបអរ ហើយលោតបង្ហាញពីការរំភើប សម្រាប់ការសម្តែងបន្តទៅទៀត។
អ្នកគាំទ្រជាច្រើនបានបង្ហាញ នៅការរំភើបជាខ្លាំង ចំពោះវត្តមានក្រុមចម្រៀងបុរស រួមផលិតកម្មTVXQ និងNCT ដែលពួកគេបានបង្ហាញ នូវការគាំទ្រដោយបានចូលរួមអបអរ ផ្ទាល់ក្នុងការប្រគំតន្ត្រីរបស់EXO-L លើកនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]