ភ្នំពេញ៖ តារាចម្រៀងលោកខេមរៈ សិរីមន្ត បច្ចុប្បន្នកាន់តែស្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ មានហាងឆេងកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ក្រោយបានលេចមុខធ្វើជាគណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាលើកដំបូង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីម្សិលមិញនេះ បណ្តាអ្នកគាំទ្រជាច្រើននាក់ ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង ក្រោយលោកបានធ្វើការ ចាប់ដៃគូច្រៀងជាលើកដំបូងជាមួយនឹងតារាចម្រៀងស្រី អ្នកនាងពេជ្រ សោភា ដែលអត្ថន័យនៃបទចម្រៀងពិតជាប្លែកខ្លាំងតែម្តង។

មិនត្រឹមតែប៉ុណ្ណោះការច្រៀងជាលើកដំបូងរបស់អ្នកទាំង២ ស្តាប់ទៅពិតជាពីរោះ ស៊ីចង្វាក់គ្នាគួរឲ្យសរសើរ ជាមួយនឹងបទភ្លេងថ្មីអត្ថន័យ និយាយពីជីវិតប្តីប្រពន្ធធ្វើឲ្យចាក់ដោតអារម្មណ៍អ្នកស្តាប់គ្រប់គ្នាតែម្តង។

ទន្ទឹមនឹងបទចម្រៀងថ្មីមួយនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងនាំគ្នាសរសើរដល់ពួកគេ ដែលពិតច្រៀងបានល្អ និងស៊ីគ្នាតែម្តង ទោះមិនសូវជាបានចាប់ដៃគ្នាច្រៀងរួមយ៉ាងណាក្តី លើសពីនេះទៅទៀតបទមួយនេះក៏ទទួលបានការគាំទ្រខ្លាំង មានអ្នកចូលទស្សនា និងស៊ែរច្រើនគួរឲ្យកត់សម្គាល់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត​ និងពេជ្រ សោភា ច្រៀងរួមគ្នា
ខេមរៈ សិរីមន្ត​ និងពេជ្រ សោភា ច្រៀងរួមគ្នា
ខេមរៈ សិរីមន្ត​ និងពេជ្រ សោភា ច្រៀងរួមគ្នា
ខេមរៈ សិរីមន្ត​ និងពេជ្រ សោភា ច្រៀងរួមគ្នា
ខេមរៈ សិរីមន្ត​ និងពេជ្រ សោភា ច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា