ភ្នំពេញ៖ យើងអាចនិយាយបានថា ជាស៊េរីទូរស័ព្ទដែលមានប្រជាប្រិយភាពខ្លាំង នៅពេលដែលវត្តមានទូរស័ព្ទ OPPO ត្រកូល F នៅតែបន្ត និងមានអ្នកគាំទ្រមិនដាច់សោះនៅក្នុងទីផ្សារទូរស័ព្ទទាំងនៅកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ មានហេតុផល ៥ យ៉ាង ដែលអ្នកទាំងអស់គ្នាគួរតែដឹងពីគុណសម្បិត្តដែលមានស្រាប់របស់ OPPO ត្រកូល F ជាពិសេសគឺម៉ូឌែលទំនើបចុងក្រោយ OPPO F11 Pro ទាំងបីពណ៌ ដែលមានពណ៌ Thunder Black, Aurora Green និងពណ៌ Waterfall Grey។

ទូរស័ព្ទ OPPO ត្រកូល F

ហេតុផលទី១៖ នោះគឺ គុណតម្លៃ ដែលមានន័យថាទោះវាមានតម្លៃត្រឹមតែ 359$ នេះក្តី គឺមនុស្សគ្រប់វ័យអាចទទួលយកបានទាំងអស់ ដោយវាមិនថ្លៃពេក និងមិនធូរថ្លៃពេក។
ហេតុផលទី២៖ គុណភាពថាមពលថ្មធំ 4000mAh និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ហើយដូចអ្នកទាំងអស់គ្នាធ្លាប់បានដឹងស្រាប់ហើយថា ត្រកូល F គឺចាប់ផ្តើមល្បីខ្លាំងតាំងពីជំនាន់ F9 មកម៉្លេះ ដោយវាអាចសាកថ្មត្រឹមតែ ៥ នាទីប៉ុណ្ណោះ គឺឆាប់ពេញ និងអាចនិយាយគ្នាលេងបានរយៈពេលយូរ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយចំពោះម៉ូឌែល OPPO F11 Pro 128GB នេះ។
ហេតុផលទី៣៖ គឺទំហំផ្ទុកទិន្នន័យ ROM 128GB កាន់តែធំជាងមុនចំនួន២ដង និង ទំហំ RAM 6GB ដែលជាមូលហេតុដ៏មានសារៈសំខាន់មូយសម្រាប់អ្នកនិយមលេងហ្គេមអ៊ីនធើណែត ព្រោះវាអាចផ្ទុកនូវហ្គេមអនឡាញធំៗបានកាន់តែច្រើនជាងមុនសម្រាប់លោកអ្នក មិនតែប៉ុណ្ណោះទំហំនេះអាចផ្តល់នូវគុណសម្បត្តិក្នុងការផ្ទុករូបភាពវីដេអូ និងរូបភាពសន្លឹកបានកាន់តែច្រើនមិនគួរឲ្យជឿ។

ទូរស័ព្ទ OPPO ត្រកូល F

ហេតុផលទី៤៖ គឺគុណភាពកាម៉េរ៉ាក្រោយភ្លោះ 48MP អាចថតរូប Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត និង កាម៉េរ៉ាស៊ែលហ្វីបង្កប់ខ្លួនទំហំ 16MP រហូតដល់ Fan ខ្លះបានដាក់ឈ្មោះកាម៉េរ៉ារបស់វាថា ជាអ្នកជំនាញកែសម្ផស្សម៉ាអេមតែម្តង ។
ហេតុផលទី៥៖ គឺការរចនារូបរាងខាងក្រៅដ៏ទាន់សម័យ និងទាក់ទាញជាមួយពណ៌ទាំងបីបែប High Class ព្រមជាមួយនឹងអេក្រង់លាតពេញកម្រិត 6.5 FHD+ រហូតដល់ទៅ 93.1% ឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទកាន់តែមានភាពងាយស្រួលក្នុងការទស្សនារូបភាព វីដេអូ និងរូបភាពផ្សេងៗ គ្មានការរំខានពីចន្លោះឆក និង ត្រជាក់ភ្នែកថែមទៀតផង៕

ទូរស័ព្ទ OPPO ត្រកូល F

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]