ភ្នំពេញ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបយ៉ាងច្បាស់ ពីអតីតភិក្ខុសង្ឃ កក្កដា សុភ័ណ្ឌ ដែលផ្ទុះបញ្ហាដ៏ធំមួយ តម្រូវឲ្យលាចាកសិក្ខាបទ ក្រោយពីមានរឿងរ៉ាវជាច្រើន តាមរយៈរូបភាពក្នុងហ្វេសប៊ុកផ្ទាល់តែម្ដង។

លើសពីនេះ ក្រោយពីជួបរឿងបែបនេះហើយ អន្ទិតរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញថា រូបលោកនឹងឡាយវីដេអូ ស្វែងរកភាពយុត្តិធម៌ ចំពោះបញ្ហាដែលបានកើតឡើងលើខ្លួនទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺបើទោះបី អន្ទិត កក្កដា សុភ័ណ្ឌ ទើបតែលាចាកសិក្ខាបទក្ដី តែគេនូវតែធ្វើអំពើសប្បុរសធម៌ដ៏ថ្លៃថ្លាមួយ នៅឯព្រះអង្គដងកើ មាត់ទន្លេ។ ក្នុងនោះដែរ អន្ទិតមុខស្រស់រូបនេះ បាននាំយកគ្រឿងស្បៀងអាហារមួយចំនួន ចែកជូនដល់ទុរគត៌ជន និងក្មេងៗកំព្រានៅទីនោះ។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពនៅទីនោះ ភ្ជាប់មកជាមួយសារ ដ៏មានអត្ថន័យចាក់ដោតថា «ទោះបីជាខ្ញុំសឹកហើយ ក៏ចែកទានបានដូចគ្នា អ្នកក្រីក្រមិនគួរឲ្យខ្ពើមរអើងទេ មានតែមនុស្សអ្នកមានចិត្តសំរាមទេ ដែលគួរឲ្យរអើម» ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យប្រិយមិត្តក្នុងបណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិសរសើរ ដល់អតីតសង្ឃនេះ ព្រមទាំងបានធ្វើការចែករំលែកតៗគ្នា ពេញហ្វេសប៊ុកតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

អតីតភិក្ខុ កក្កដា សុភ័ណ្ឌ
អន្ទិត កក្កដា សុភ័ណ្ឌ
អន្ទិត កក្កដា សុភ័ណ្ឌ
សកម្មភាពសប្បុរសធម៌របស់ អន្ទិតកក្កដា សុភ័ណ្ឌ
សកម្មភាពសប្បុរសធម៌របស់ អន្ទិតកក្កដា សុភ័ណ្ឌ
សកម្មភាពសប្បុរសធម៌របស់ អន្ទិតកក្កដា សុភ័ណ្ឌ
សកម្មភាពសប្បុរសធម៌របស់ អន្ទិតកក្កដា សុភ័ណ្ឌ
សកម្មភាពសប្បុរសធម៌របស់ អន្ទិតកក្កដា សុភ័ណ្ឌ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]