ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីតារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពសម្ដែងរបស់នាង ជាពិសេសនៅក្នុងរឿង «កូនពស់កេងកង» តែម្ដង។

ខណៈពេលដែរ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព និងជាថៅកែស្រីវ័យក្មេងកញ្ញា តូតា កំពុងតែកើបលុយស្ទើរតែវិស័យហើយនោះ សូម្បីតែរូបសម្រស់របស់នាង ក៏ត្រូវបានតាមដានមិនរំលងពីក្រសែភ្នែកទស្សនិកជនឡើយ។

ជាក់ស្ដែង កាលពីយប់មិញនេះ មានរូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងការគ្រងនូវឈុតព្រះនាងនាគ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយនៅក្នុងនោះដែរ គេសង្កេតឃើញថា រូបសម្រស់របស់ តូតា ពិតជាស្រស់ស្អាតសមសួនជានារីខ្មែរពិតៗតែម្ដង ពេលដែលនាងគ្រងឈុតសម្លៀកបំពាក់បែបនេះ។

គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយ ដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ គ្រងនូវឈុតបែបនេះ ព្រោះនាពេលកន្លងមក​ កញ្ញា ម៉ាក សែនសូនីតា ធ្លាប់តែគ្រងនូវឈុតបែបកូនក្រមុំ និងសម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុណ្ណោះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា