ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីទំនាក់ទំនងស្នេហារវាង លោក ហេង ឡុង និងអ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាកំពុងមើលចិត្តគ្នាទៅវិញទៅមក រយៈពេលជាច្រើនឆ្នាំមក ក្លាយទៅជាប្រធានបទដ៏ពេញរបស់ប្រិយមិត្តអ្នកអាន នាពេលកន្លងមក។

ជាមួយគ្នានេះដែរ ស្នេហារបស់មេម៉ាយ ពោះម៉ាយកូនមួយដូចគ្នាមួយគួនេះ គេសង្កេតឃើញពុំសូវជាពេលវេលាឲ្យគ្នានោះទេ ដោយអ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង មានភាពមមាញឹកជាមួយនឹងការងារសិល្បៈដូចគ្នា សឹងតែគ្នាពេលសម្រាកផង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង ចនច័ន្ទ លក្ខិណា និង លោក ហេង ឡុង បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន

តែអ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង បានកាន់ដៃកូនស្រីរបស់ខ្លួន ទៅជាមួយ និងថតរូបជុំគ្នាប្រកបទៅដោយស្នាមញញឹមគ្នាតែម្ដង មើលទៅពិតជាមានក្ដីសុខណាស់។

គួរឲ្យដឹងផងដែរថា នេះលើជាទីមួយហើយ ដែលអ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង បានថតរូបជុំជាមួយគ្រួសារបែបនេះ បើទោះបីជាពួកគេមិនទាន់សម្រេចរៀបការជាមួយគ្នាក៏ពិតមែន៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
កូនៗរបស់ ចនច័ន្ទ លក្ខិណា និង ហេង ឡុង
កូនៗរបស់ ចនច័ន្ទ លក្ខិណា និង ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា