តៃវ៉ាន់៖ នៅក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ មានវិទ្យាល័យមួយឈ្មោះថា Banqiao High School ដែលមានសិស្សចំនួនជាង ២ ០០០ពាន់នាក់ អាយុចន្លោះចាប់ពី ១៦ដល់១៨ឆ្នាំ។ កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩កន្លងទៅនេះ ខាងសាលាបានធ្វើការប្រកាសអនុញ្ញាតឲ្យសិស្សប្រុសស្លៀកសំពត់ទៅរៀនបាន ។

យោងតាមប្រភពបានឲ្យដឹងថា ច្បាប់នៅក្នុងសាលានីមួយៗ តម្រូវឲ្យសិស្សប្រុសស្លៀកខោ និងសិស្សស្រីត្រូវស្លៀកសំពត់។ ប៉ុន្ដែច្បាប់ក្នុងវិទ្យាល័យ Banqiao នឹងត្រូវផ្លាស់ប្ដូរចាប់ផ្ដើមពីវគ្គសិក្សាថ្មីនេះតទៅ ដោយអនុញ្ញាតឲ្យសិស្សប្រុសអាចស្លៀកសំពត់ដូចជាសិស្សស្រីបាន។ ការអនុញ្ញាតនេះ មិនមែនធ្វើឡើងដើម្បីជំរុញឲ្យសិស្សប្រុសស្លៀកសំពត់ទាំងអស់នោះទេ។ វាគ្រាន់តែបង្កើតឡើងសម្រាប់សិស្សប្រុសមួយចំនួនតូច ដែលបានធ្វើការស្នើសុំមកកាន់ខាងសាលា ព្រោះពួកគេចង់ស្លៀកសំពត់ដូចសិស្សស្រីដ៏ទៃទៀត។   

សិស្សប្រុសស្លៀកសំពត់

ប្រភពបានបន្ដថា មន្រ្តីក្រសួងអប់រំកោះតៃវ៉ាន់ក៏បានយល់ស្របក្នុងការអនុញ្ញាតរបស់សាលាផងដែរ។ ការអនុញ្ញាតច្បាប់នេះបានបង្ហាញឲ្យឃើញថា សិស្សប្រុសវ័យជំទង់ទាំងអស់គឺមានសិទ្ធិសេរីភាពជ្រើសរើសឯកសណ្ឋានដែលខ្លួនចង់ស្លៀក ទៅតាមភេទធម្មជាតិរបស់ខ្លួន។ សិស្សប្រុសនិងសិស្សស្រីទាំងអស់ គឺមានសិទ្ធិស្មើៗគ្នា ដោយមិនប្រកាន់ភេទពីកំណើត។

គួររម្លឹកដែរថា ប៉ុន្មានខែកន្លងទៅនេះសាលាបឋមសិក្សា Saint Brigids National School ក្នុងប្រទេសអៀរឡង់ក៏បានអនុញ្ញាតឲ្យសិស្សប្រុសស្លៀកសំពត់ផងដែរ៕

សូមទស្សនារូបភាពបន្ថែម៖ 

សិស្សប្រុសស្លៀកសំពត់
សិស្សប្រុសស្លៀកសំពត់
សិស្សប្រុសស្លៀកសំពត់
សិស្សប្រុសស្លៀកសំពត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]